ព័ត៌មានជាតិ
អង្គការពីររួមគ្នាផ្ដល់ការអប់រំដល់កុមារកម្ពុជាដែលបាត់បង់ឱកាសនៅកម្រិតបឋមសិក្សា
អង្គការ អេដ អេ អាកស្យុង ចាប់ដៃគូជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា ដើម្បីផ្តល់ឱកាសការអប់រំដល់កុមារកម្ពុជា ដែលបាត់បង់ឱកាសនៅកម្រិតបឋមសិក្សា។ កិច្ចព្រមព្រៀងភាពជាដៃគូនេះ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិទទួលបានសមធម៌ និងគុណភាពនៃការអប់រំនៅបឋមសិក្សានៅកម្ពុជា។

តាមរយៈគម្រោងនេះនឹងគ្របដណ្តប់នៅគោលដៅសាលាបឋមសិក្សាចំនួន៦៣៨ នៅក្នុងស្រុកចំនួន៣១ នៃខេត្តចំនួន១០ ទូទាំងប្រទេសកម្ពុជា រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល កំពង់ធំ ក្រចេះ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងសៀមរាប។
កិច្ចព្រមព្រៀងក្នុងភាពជាដៃគូរវាងអង្គការអេដ អេ អាកស្យុង និងអង្គការទស្សនៈពិភពលោក នឹងអនុវត្តការងាររយៈពេល ៣ឆ្នាំ គឺចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដោយប្រើប្រាស់មូលនិធិប្រមាណជាង ៥លាន៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ តាមរយៈកិច្ចព្រមព្រៀងក្នុងភាពជាដៃគូនេះនឹងគាំទ្រលើសកម្មភាពសាងសង់សាលារៀនស្តង់ដារថ្មីចំនួន៨ ការចុះឈ្មោះ និងរក្សាទុកកុមារដែលបាត់បង់ឱកាសទទួលការអប់រំចំនួន១៥ ៩៥០នាក់ ក្នុងនោះចំនួន៥០% ជាក្មេងស្រី។ បន្ថែមពីនេះ ភាពជាដៃគូនេះ ក៏នឹងផ្តល់ជំនួយលើការសិក្សា និងសេវាកម្មសម្រាប់ការសិក្សាចំនួន ៩ពាន់កញ្ចប់ទៅដល់កុមារបាត់បង់ឱកាសដើម្បីទទួលការអប់រំនិងការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន និងតួអង្គអប់រំលើសពី៥ពាន់នាក់។

អង្គការអេដ អេ អាកស្យុងនឹងដើរតួនាទីជាអ្នកដឹកនាំកម្មវិធីភាពជាដៃគូរួមគ្នាក្នុងការផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា ដែលមានអង្គការដៃគូចំនួន២៩ នឹងធ្វើការងារគ្របដណ្តប់លើសាលារៀនគោលដៅចំនួន ២ ៦៩៤ ហើយផ្តោតលើគោលដៅទទួលបានការអប់រំ និងទៅចុះឈ្មោះចូលរៀនថ្មីចំនួន១១៦ ៣៩៦នាក់នៅទូទាំងកម្ពុជា។
ចំណែកអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា នឹងផ្តោតលើការត្រួតពិនិត្យបច្ចេកទេសនៃកម្មវិធីអប់រំ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាព និងភាពពាក់ព័ន្ធនៃការរៀន និងបង្រៀន តាមរយៈការកសាងភាពជាដៃគូរបស់សាលា និង សហគមន៍។ អង្គការទស្សនៈពិភពលោកនឹងគាំទ្រដល់កម្មវិធីដៃគូរួមគ្នា ដោយដើរតួនៃកិច្ចពិភាក្សាគោលនយោបាយទាក់ទងនឹងបញ្ហាកុមារបាត់បង់ឱកាសអប់រំជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា។

គួរជម្រាបថា កម្មវិធីភាពជាដៃគូរួមគ្នាដែលបានផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា គឺក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពី Educate A Child (EAC)នៃ Education Above All Foundation។ កម្មវិធីនេះបានចាប់ផ្តើមដំណាក់កាលទី១ របស់ខ្លួននៅក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ដែលជាចលនាដើម្បីជួយដល់កុមារបាត់បង់ឱកាសអប់រំនៅសាលារៀលគោលដៅចំនួន១ ៣៨៨។ ចំពោះដំណាក់កាលទី២ បានបញ្ចូលអង្គការដៃគូចំនួន២៩ ដែលបានផ្គត់ផ្គង់ដល់ប្រព័ន្ធអប់រំនៅកម្ពុជាដ៏ទូលំទូលាយ និងរួមបញ្ចូលកុមារមានពិការភាព កុមាររស់នៅតាមដងផ្លូវ សិស្សលើសអាយុ កុមារក្រីក្រ កុមាររស់នៅតំបន់ដាច់ស្រយាល និងជនជាតិដើមភាគតិច៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ប្រទះឃើញត្រីបាឡែនចារកម្មរបស់ រុស្ស៊ី នៅឆ្នេរសមុទ្រ ស៊ុយអែត
-
កីឡា៧ ថ្ងៃ មុន
U-22 សិង្ហបុរី ត្រូវបានសហព័ន្ធដាក់ទណ្ឌកម្មចំពោះលទ្ធផលអាក្រក់ក្នុងស៊ីហ្គេម២០២៣
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ឃើញ Matt បង្ហោះរូបដើរលេងនៅជប៉ុន ហ្វេននាំគ្នាចាប់អារម្មណ៍នឹងបុរសម្នាក់
-
កីឡា៦ ថ្ងៃ មុន
ទីបំផុត Emmanuel ទទួលបានសញ្ជាតិខ្មែរ ក្រោយតំណាងទង់ជាតិខ្មែរជាង១០ឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
ស៊ីរ៉ែនប្រកាសអាសន្ន បន្លឺឡើង ផ្អើលនៅជប៉ុននិងកូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចាប់ពីថ្ងៃទី ១ មិថុនាតទៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ស្ត្រីកូរ៉េវ័យ ២០ឆ្នាំ សម្លាប់គ្រូបង្រៀនម្នាក់ និងច្រៀកសាកសពច្រកកាបូបទៅចោលមាត់ទន្លេ