ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ ការទទួលវ៉ាក់សាំងបានគ្រប់ដូស ប្រៀបបីដូចជាមានរនាំងការពារដ៏រឹងមាំពីការឆ្លងជំងឺកូវីដ១៩
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស បានអះអាងថា ប្រជាពលរដ្ឋដែលទទួលវ៉ាក់សាំងកូវីដ១៩ បានគ្រប់ដូសចាប់ពីដូសមូលដ្ឋាន ដល់ដូសទី៦ ស្មើនឹងមានរនាំង និងកងការពារដ៏រឹងមាំពីការឆ្លងជំងឺកូវីដ១៩។

ថ្លែងក្នុងឱកាសចុះទស្សនកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមរោងចក្រ សាលារៀន ផ្សារ និងនៅតាមសហគមន៍ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែមករា នៅក្នុងខេត្តតាកែវ លោកស្រីបាន មានប្រសាសន៍ថា ជំងឺកូវីដ១៩ វាមិនទាន់រលាយបាត់ពីភពផែនដីនៅឡើយទេ ពោល គឺវានៅតែឆ្លងរីករាលដាលជាខ្លាំងនៅបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក ពិសេស នៅក្នុងប្រទេសកម្ពុជា នៅតែមានការឆ្លងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្ដែ ការឆ្លងវាមានកម្រិតទាប។ លោកស្រីបានបន្តថា៖ «ទោះបីជាយ៉ាងណា យើងកុំមានការធ្វេសប្រហែសឱ្យសោះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកូវីដ១៩នេះ ពិសេស ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង វាងាយឆ្លងលឿនណាស់ បើសិនយើងមិនបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ទេវាអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន»។

លោកស្រីបានណែនាំថា ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩បាន គប្បីម្នាក់ៗត្រូវមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ដូសតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ពិសេស ត្រូវចូលរួមអនុវត្តវិធានការ ៣កុំ និង៣ការពារ និងវិធានការដទៃទៀតរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ពោលត្រូវមានអនាម័យខ្លួនប្រាណជាប្រចាំ ព្រោះកត្តាអនាម័យនេះសំខាន់ណាស់សំរាប់សុខភាព និងការពារបានពីការឆ្លងពីជំងឺកូវីដ១៩ និងជំងឺដទៃទៀតបាន។

ជាមួយគ្នានេះដែរ លោក ស្រីក៏បានធ្វើការជំរុញបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋានត្រូវជំរុញដល់ប្រជាពលរដ្ឋដែលចាប់ពី៣ឆ្នាំឡើង ឲ្យមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ពិសេស មន្រ្តីទទួលបន្ទុកការចាក់វ៉ាក់សាំងត្រូវណែនាំពួកគាត់ឱ្យយល់ដឹងពីគម្លាតរយៈពេលនៃការចាក់វ៉ាក់សាំងឱ្យបានច្បាស់ ចៀសវាងមានរយៈពេលយូរ ដែលជាហេតុធ្វើអោយប្រព័ន្ធភាពស៊ាំ ក្នុងរាង្គកាយមានការចុះខ្សោយ នៅពេលមានការឆ្លងជំងឺកូវីដ១៩ វាអាចវិវត្តន៍ជាធ្ងន់ធ្ងរបាន និងឈានដល់ការបាត់បង់ជីវិតផងដែរ៕
ដោយ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


