ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រជុំស្ដីពី វឌ្ឍនភាពនៃការរៀបចំរបាយការណ៍អនុវិស័យអប់រំក្រៅប្រព័ន្ធ
ក្រសួងអប់រំ យុវជន និងកីឡា មានរៀបចំកិច្ចប្រជុំស្ដីពី វឌ្ឍនភាពនៃការរៀបចំរបាយការណ៍អនុវិស័យអប់រំក្រៅប្រព័ន្ធ ក្រោមការដឹកនាំដោយ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង អគ្គនាយក លេខាធិការដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នាយកដ្ឋានពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ នៅសាលប្រជុំជាន់ទី១ នៃអគាររដ្ឋបាល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

ក្នុងមតិបើកអង្គប្រជុំ លោក ណុះ ស្លេះ បានស្នើសុំឱ្យសមាជិក សមាជិកាទាំងអស់ចូលរួមកែសម្រួលនូវខ្លឹមសារ អក្ខរាវិរុទ្ធ ទិន្នន័យមួយចំនួន និងទម្រង់របាយការណ៍ឱ្យបានសមស្របសម្រាប់យកទៅដាក់បញ្ចូលនៅក្នុងសន្និបាតអប់រំឆ្នាំ២០២១-២០២២ និងលើកទិសដៅឆ្នាំ២០២២-២០២៣។

កិច្ចប្រជុំនេះ ផ្ដោតលើទម្រង់របាយការណ៍ និងខ្លឹមសារនៃកម្មវិធីទាំង៧ របស់នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ រួមមាន កម្មវិធីអក្ខរកម្មវិជ្ជាជីវៈ ក្រោយអក្ខរកម្ម ការចូលរៀនឡើងវិញ បង្កើនប្រាក់ចំណូល សមមូលបឋមសិក្សា សមមូលមធ្យមសិក្សា និងបំពេញវិជ្ជា។ ដោយមានការបញ្ចេញមតិពីសមាជិក សមាជិកា នៃអង្គប្រជុំ ឃើញថា ទម្រង់របាយការណ៍ចុងក្រោយសម្រាប់សន្និបាតអប់រំឆ្នាំ២០២១-២០២២នេះ មានខ្លឹមសារកាន់តែប្រសើរឡើង៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


