ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ «បច្ចេកវិទ្យាថ្មីក៏ហ្វឹកហាត់ វិជ្ជាជីវៈដូនតាក៏អភិវឌ្ឍ»
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៣ បានប្រកាសអនុញ្ញាតឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា (សិប្បកម្មប្រពៃណី) ដល់សិស្សានុសិស្សដោយឥតគិតថ្លៃ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងជំនូបជាមួយសិស្សនិទ្ទេស A ចំនួន ១ ០៤៩ នាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគម្រោងថ្មីមួយ ផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់សិស្សក្រីក្រប្រមាណ ១,៥ លាននាក់ នាចុងឆ្នាំ ២០២៣នេះ ក្នុងនោះសម្ដេចបានចុះហត្ថលេខារួចហើយ ឱ្យសិស្សសិក្សាជំនាញដូនតា យ៉ាងហោចណាស់ឱ្យបាន ២% ទៅ ៤% ក្រោមការគ្រប់គ្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិជ្ជាជីវៈដូនតាសំដៅដល់ជំនាញ ជាងចម្លាក់ ស្មូន គំនូរ តម្បាញ ហូល ផាមួងជាដើម ខណៈជំនាញដូនតានេះ ក៏អាចដោះស្រាយការងារ បង្កើតមុខរបរ ព្រមទាំងមានតម្រូវការផងដែរ។

សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា៖ «បច្ចេកវិទ្យាថ្មីៗក៏យើងហ្វឹកហាត់ វិជ្ជាជីវៈមុខរបរដូនតារបស់យើងដែលបន្សល់ទុកក៏យើងត្រូវបណ្ដុះបណ្ដាលដែរ។ គ្រូចាស់ៗដែលគាត់ស្លាប់ទៅបាត់ឱកាសសម្រាប់ក្មេងៗខាងក្រោយក្រោយ។ កំពុងឱ្យសិក្សារួមគ្នា ក្នុងការបង្កើតនូវកម្មវិធីនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អាចចាប់ផ្ដើមក្រោយអាណត្តិរដ្ឋាភិបាលថ្មី»។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ជំនាញនេះ មិនត្រឹមតែមិនឱ្យបាត់បង់ទេ តែត្រូវធ្វើឱ្យផ្នែកនេះ រីកចម្រើនឡើង ដែលជាផ្នែកមួយសមិទ្ធផលសម្រាប់វិស័យទេសចរណ៍៕



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


