ព័ត៌មានជាតិ
លោក សាយ សំអាល់ ៖ ស្ថិតក្រោមដំបូលសន្តិភាព កម្ពុជាធ្វើដំណើរដល់ចំណុចស្គាល់ការអភិវឌ្ឍន៍លើគ្រប់វិស័យ
«ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ស្ថេរភាពននយោបាយ កម្ពុជាបានធ្វើដំណើរមកដល់ចំណុចមួយដែលប្រទេសជាតិស្គាល់ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានកម្រិតជីវភាពនិងមានចំណេះដឹងកាន់តែប្រសើរ»។

នេះជាប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា” ជូនដល់លោក លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ លោកប្រធាន បានគូសបញ្ជាក់បន្ថែមថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំមុនវិបត្តិកូវីដ១៩ ក្នុងរង្វង់ប្រមាណ ៧,៥% បានធ្វើឲ្យកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ប្រែក្លាយកម្ពុជាឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយខ្លួនប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

តម្រូវការជាមូលដ្ឋាន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹក អគ្គិសនី ដែលបានពង្រីកយ៉ាងឆាប់រហ័ស ផ្តល់ជូនប្រជាពលរដ្ឋស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស បានបង្កលក្ខណៈឲ្យការរស់នៅប្រចាំថ្ងៃមានភាពល្អប្រសើរជាងមុន លើកកម្ពស់គុណភាពជីវិត។

លោកប្រធាន បានលើកឡើងនូវចំណុចត្រូវស្វែងយល់ក្នុងដំណើរកម្ពុជារហូតមកដល់ពេលនេះ ទី១ការបោះឆ្នោត៥ឆ្នាំម្ដង ដែលស្តែងចេញនូវភាពជោគជ័យនៃការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស និងទី២ធនធនមនុស្ស ដោយកម្ពុជាបានប្រែក្លាយពីប្រទេសដែលសេដ្ឋកិច្ចពឹងផ្អែកលើធនធានធម្មជាតិ មកពឹងផ្អែកលើកាផ្តល់សេវាកម្ម ឧស្សាហកម្ម និងបានប្រែក្លាយពីការធ្វើកសិកម្មបែបបុរាណ មកកសិកម្មបែបទំនើប។

លោកប្រធាន បានគូសបញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកក្នុងដំណើរកសាងឧត្ដមភាពកម្ពុជា យើងម្នាក់ៗគួរចេះស្វែងយល់ និងមានការគិតឲ្យបានវែងឆ្ងាយទៅលើ ទី១ស្វែងយល់ឲ្យបានស៊ីជម្រៅពីស្ថានភាពនិងនិន្នាការសកលលោក និងទី២ដឹងពីស្ថានភាពកម្ពុជាខ្លួនឯង ថាតើកម្ពុជាយើងនៅចំណុចណា។

នាឱកាសនោះផងដែរ លោក គួច ចំរើន សមាជិកគណៈកម្មកាកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត បានឡើងអាន ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជូនដល់លោក លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


