ព័ត៌មានជាតិ
សមាជិកគណបក្សភ្លើងទៀន ៥៥ នាក់ សុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា
លោក ញ៉ែម សំអឿន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានអញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សភ្លើងទៀនចំនួន ៥៥ នាក់ ស្រី ៦ នាក់ ដែលនឹងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាពេលខាងមុខ។

ពិធីសំណេះសំណាលត្រូវបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នាសាលប្រជុំព្រឹទ្ធាចារ្យ ប៊ូ ថង ក្នុងទីស្នាក់កាគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។

លោក គីន គុណ អតីតសមាជិកគណបក្សភ្លើងទៀន បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ថ្ងៃនេះលោកបានដឹកនាំតំណាងគណបក្សភ្លើងទៀន ថ្នាក់ខេត្ត និងក្រុង-ស្រុកទាំង ៩ នៃខេត្តរតនគិរី ចំនួន ៥៥ នាក់ ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។

លោកបានលើកឡើងទៀតថា ថ្ងៃនេះគឺជាការជួបជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ធម្មតា ពោលគឺមិនទាន់ដាក់ពាក្យសុំចូលនោះទេ។ នៅពេលខាងមុខ សមាជិកទាំងអស់ប្រមាណ ៨៦២ នាក់ នឹងដាក់ពាក្យលាលែងពីគណបក្សភ្លើងទៀន ហើយដាក់ពាក្យសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាផ្លូវការ។

លោក គីន គុណ បានបន្តទៀតថា មូលហេតុដែលពួកគាត់សម្រេចចាកចេញពីគណបក្សភ្លើងទៀន ដោយសារពួកគាត់បានតាមដានអំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យពួកគាត់មានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ពិតជាមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ធានានូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដោយសុខដុមរមនា ធ្វើឲ្យជីវភាពកាន់តែរីកចម្រើន។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោក ញ៉ែម សំអឿន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបងប្អូនទាំងអស់ដែលបានចាកចេញពីគណបក្សភ្លើងទៀន ដោយមិនមានការបង្ខិតបង្ខំ ហើយបានស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធាន បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសជាតិមានសុខសន្តិភាព។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំក្នុងការដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព រក្សាបានស្ថិរភាពនយោបាយ ដើម្បីជាតិ និងប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា មានគោលដៅបម្រើប្រយោជន៍ប្រជាពលរដ្ឋ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារទឹកដី ធ្វើឲ្យកម្ពុជាស្មើមុខមាត់នៅលើឆាកអន្តរជាតិ និងបានដោះស្រាយបញ្ហាជាច្រើន ដើម្បីបុព្វហេតុជាតិ និងមាតុភូមិរបស់ខ្លួន៕
អត្ថបទ ៖ វុទ្ធឦសាន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


