Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ជំរុញ​ឲ្យ​ពន្ធដារ​សិក្សា​ប្រមូល​ពន្ធ​ទៅលើ​វិស័យ​មាន​សក្តានុពល​ថ្មីៗ​ចំនួន​៣​បន្ថែមទៀត

បានផុស

នៅ

ភ្នំពេញ ​៖ ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ជំរុញ​ឲ្យ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ត្រូវ​យកចិត្តទុកដាក់ ពិនិត្យ និង​សិក្សា​លើ​លទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​ដែល​មាន​សក្តានុពល​ផ្សេងទៀត ដោយ​គិតគូរ​ទាំង​ទិដ្ឋភាព​ចំណូល​សារពើពន្ធ និង​មិនមែន​សារពើពន្ធ ដើម្បី​ធានា​បាន​នូវ​អនុ​លោមភាព​សារពើពន្ធ និង​ការ​ប្រមូល​ចំណូល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែធ្នូ និង​ប្រចាំឆ្នាំ​២០២០ ព្រមទាំង​លទ្ធផល​ការងារ​សំខាន់ៗ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២០ និង​វិធាន​ការសំខាន់ៗ​សម្រាប់​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ ២០២១ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ​ថ្ងៃទី​១១​មករា ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ​ចំណូល​ពន្ធ​ដែល​គួរ​យកចិត្តទុកដាក់​នោះ​រួមមាន​ប្រភព​ចំណូល​ពី​វិស័យ E-Commerce, វិស័យ​ប្រេងកាត​ដែលជា​សក្តានុពល​ថ្មី​, វិស័យ​ធន​ធន​រ៉ែ ព្រមទាំង​វិស័យ​ដែលមាន​សក្តានុពល​មួយចំនួនទៀត​។

ជា​មួយ​គ្នា​នេះ​ដែរ ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​បាន​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ត្រូវ​រៀបចំ​កែសម្រួល​បទ​ប្ប​ញ្ញ​តិ​ក្នុងការ​កំណត់​និយមន័យ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ជំរុញ​សម្រួល​លើកកម្ពស់​សហគ្រាស​ធុន​តូច​និង​មធ្យម​មក​ក្នុង​ប្រព័ន្ធ ក្នុង​គោលដៅ​ជំរុញ​កំណើន​និង​បង្កើតជា​កាលានុវត្តភាព​សេដ្ឋកិច្ច​។

ក្រៅ​ពី​នេះ​ ត្រូវ​ពង្រឹង​ការចុះបញ្ជី​ពន្ធដារ និង​ជំរុញ​ការ​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​សម្រាប់​សហគ្រាស​ក្នុង​វិស័យ​កាស៊ីណូ ដើម្បី​ធានា​ឲ្យ​បាន​នូវ​តម្លាភាព​សារពើពន្ធ និង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ឲ្យ​បានជា​អតិបរមា​។ បន្ត​អនុវត្ត​កំណែទម្រង់​ស្ថាប័ន ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ​-​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​ធានា​យ៉ាងណា​បង្ក​ភាព​ងាយស្រួល (User Friendly) សម្រាប់​អ្នក​ជាប់ពន្ធ​និង​មន្ត្រី ព្រមទាំង​ពង្រឹង​អនុលោមភាព​សារពើពន្ធ ដើម្បី​ជំរុញ​ប្រសិទ្ធភាព និង​ភាព​ប្រទាក់ក្រឡា​ក្នុងការ​បំពេញបេសកកម្ម​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​។

បន្ត​អនុវត្ត​ប្រកបដោយ​ការ​យក​ចិត្តទុកដាក់​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ របស់​រាជរដ្ឋាភិបាល​។​ បន្ត​ពង្រឹង​ការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន (IT Platform) និង​បន្ត​លើកកម្ពស់​និង​បញ្ជ្រាប​វប្បធម៌​បង់ពន្ធ ពង្រឹង​ការ​ផ្សព្វផ្សាយ និង​អនុ​វត្តបទ​ប្បញ្ញត្តិ​ថ្មី​ពាក់ព័ន្ធ​នឹង​ពន្ធដារ ជូន​ដល់​មន្ត្រី​អនុវត្ត​ផ្ទាល់ អ្នក​ជាប់ពន្ធ និង​សាធារណជន ដើម្បី​ពន្យល់​និង​ដោះស្រាយ​ការលំបាក​និង​ចម្ងល់​របស់​ប្រជាពលរដ្ឋ​ជាង​នេះ​ទៀត​ត្រូវ​បន្ត​កិច្ចសហការ និង​ពិគ្រោះ​យោបល់ ជាមួយ​វិស័យ​ពាក់ព័ន្ធ ដើម្បី​ទទួលយក​ធាតុ​ចូលក្នុង​ការសិក្សា​រៀបចំ និង​កែលម្អ បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ចាំបាច់​នានា​។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធដារ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ បាវចនា​-​គោលការណ៍ រួម​ក្នុងការ​បំពេញការងារ​ក្នុងនោះ (១) កៀរគរ​ប្រមូល​ឱ្យ​អ្នក​ជាប់ពន្ធ​ចូលក្នុង​ប្រព័ន្ធ​រួមមួយ (២) ធ្វើឱ្យ​អ្នក​ជាប់ពន្ធ​ងាយស្រួល​ក្នុង​ការ​បង់ពន្ធ (៣) រៀបចំ​ប្រព័ន្ធ​ការងារ​ឱ្យ​លំបាក​សម្រាប់​ការ​គេចវេះ​ពន្ធ និង (៤) ធានា​ឲ្យ​បាន​នូវ​ការប្រកួតប្រជែង​ដោយ​ស្មើភាព សមធម៌​ក្នុង​ការ​បង់ពន្ធ និង​យុត្តិធម៌​សង្គម​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម