ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ទាត់ចោលការលាបពណ៌របស់លោក ប៉ាង សុខឿន និងថា មិនជាប់ពាក់ព័ន្ធដីដែលព័ទ្ធរបងលើឆ្នេរឡើយ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានចេញមកទាត់ចោលនូវការចោទប្រកាន់ និងលាបពណ៌របស់ជនពូកែលាបពណ៌ ប៉ាង សុខឿន ដែលថា ដីដែលព័ទ្ធរបងលើឆ្នេរអូឈើទាល ខេត្តព្រះសីហនុ ជាកម្មសិទ្ធិរបស់ឯកឧត្តម និងលោកជំទាវ ហ៊ុន ម៉ាណា។ ឯកឧត្តម ឌី វិជ្ជា បានទាមទារលោក ប៉ាង សុខឿន ឲ្យបង្ហាញភស្តុតាងនៃការចោទប្រកាន់របស់ខ្លួន ដោយកុំចេះតែដើរលាបពណ៌គេឯងទាំងទទឹងទិសបែបនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានផ្តល់សម្ភាសផ្តាច់មុខដល់សារព័ត៌មាន«កម្ពុជាថ្មី»នៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា ការចោទប្រកាន់របស់ជន ប៉ាង សុខឿន នេះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងគ្មានភស្តុតាងបញ្ជាក់អ្វីទាល់តែសោះ។ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា គូសបញ្ជាក់បែបនេះថា ៖«ខ្ញុំសុំឲ្យគាត់(ប៉ាង សុខឿន) បង្ហាញភស្តុតាងទៅ ហើយបើថាដីហ្នឹងជាដីរបស់ខ្ញុំ ខ្ញុំជូនដៃ២ ហើយបើមិនមែនជារបស់ខ្ញុំទេ ហើយមកនិយាយបំផ្លើសពីការពិត បង្ខូចកេរ្តិ៍ឈ្មោះរបស់គេទេ ប្រយ័ត្នបាប!»។

ការចេញមកទាត់ចោលរបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា នេះ គឺបន្ទាប់ពីលោក ប៉ាង សុខឿន ដែលជាមនុស្សរត់ទៅជ្រកកោននៅស្រុកគេ និងជាជនដែលល្បីខាងលាបពណ៌ និងមួលបង្កាច់គេឯងនោះ បានសរសេរចោទប្រកាន់លើទំព័រហ្វេសប៊ុករបស់ខ្លួនថា ដីដែលហ៊ុមព័ទ្ធរបងចូលឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ មិនមែនជាកម្មសិទ្ធិរបស់ឧកញ៉ា ស៊ី គង់ទ្រី តែបែរជាមកចោទថា ជារបស់ឯកឧត្តម ហុក ឡងឌី ដែលឪពុករបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ទៅវិញ។ ជនរូបនេះ ថែមទាំងប្រឌិតទៀតថា ក្រោយមរណភាពរបស់ឯកឧត្តម ហុក ឡងឌី ដីនោះ បានក្លាយជាកម្មសិទ្ធិរបស់ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា។

សម្រាប់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា នេះ គឺជាការប្រឌិតទាំងស្រុង ដោយសារតែឯកឧត្កម និងលោកជំទាវ មិនជាប់ពាក់ព័ន្ធសូម្បីតែបន្តិចសោះជាមួយដីនោះ។ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានប្រាប់ឲ្យបុគ្គល ប៉ាង សុខឿន ឬ ខែ្មរ សុវណ្ណភូមិនេះ ឈប់ប្រើចរិត និងទម្លាប់ដ៏អាក្រក់ ដើរតែលាបពណ៌គេ គឺបើឈប់បាន ឈប់ទៅ៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


