Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់ពីចិន ដោយជោគជ័យ

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ដោយសុវត្ថិភាព នៅវេលាថ្ងៃត្រង់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃប្រកបដោយភាពជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមាននៃការអញ្ជើញមកដល់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីមានវត្តមានមន្ត្រីរាជរដ្ឋាភិបាលថ្នាក់ដឹកនាំសំខាន់ៗបានអញ្ជើញទទួលដំណើរនិវត្តន៍របស់សម្ដេចតេជោ និងគណៈប្រតិភូ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ បានផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។

សម្តេចតេជោ អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនសាងសង់របស់ចិន ជួបសម្តែងការគួរសម និងបង្ហាញគម្រោងសាងសង់ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង, ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ចាប់ផ្តើមសាងសង់នៅឆ្នាំនេះ។ ចិន ផ្តល់ជំនួយ ៣០០លានយ័ន សម្រាប់សង់ផ្លូវដែក។ មេដឹកនាំកំពូលកម្ពុជា-ចិន ប្តេជ្ញាបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦។ លោក ស៊ី ជិនពីង ចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បកម្មនៅតំបន់ជុំវិញបឹងទន្លេសាប។ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យប្រធានាធិបតីចិន ជំរុញ ភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រធានសភាចិនថា កម្ពុជាមិនមែនស្រឡាញ់ចិន តែក្នុងពេលសប្បាយទេ តែក៏ស្រឡាញ់ពេលមានទុក្ខលំបាកផងដែរ។ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ៖ កម្ពុជា-ចិន ផ្តោតលើវិស័យនយោបាយ, ផលិតកម្ម, កសិកម្ម, ថាមពល និងសន្តិសុខ។ កម្ពុជា-ចិន ប្រកាសប្រឆាំងនយោបាយ  ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និង ប្រកាន់នយោបាយចិនតែមួយ។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវអ្នកវិនិយោគចិន វិលចូលកម្ពុជាវិញ ដើម្បីទាញផលចំណេញពីនយោបាយពាណិជ្ជកម្មរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ជំរុញអ្នកវិនិយោគកម្ពុជា-ចិន វិនិយោគនៅប៉ូលសេដ្ឋកិច្ចទី៤ ពាយ័ព្យប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម