Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ​

បានផុស

នៅ

​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែកុម្ភៈ​ ឆ្នាំ​២០២៣​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ឯកឧត្តម សន សៃ ស៊ីផា​ន់​ដន នាយករដ្ឋមន្ត្រី​ឡាវ បន្ទាប់ពី​ភាគី​ទាំងពីរ​បានបញ្ចប់​កិច្ចពិភាក្សា​ទ្វេភាគី គ្រា​ដែល​សម្តេច​តេ​ជោ​បាន​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​លើកឡើងថា ប្រទេស​ឡាវ គឺជា​ធុងអាគុយ នៃ​អគ្គិសនី​តំបន់​អាស៊ាន ហើយ​កម្ពុជា​ជាទី​ផ្សារ​មួយ​ដែលមាន​តម្រូវការ​អគ្គិសនី​ពី​ប្រទេស​ឡាវ ដូច្នេះហើយ​យើង​ផ្តល់​ការយកចិត្តទុកដាក់ សហការគ្នា ទៅលើ​បញ្ហា​អគ្គិសនី និង​បញ្ហា​ទាក់ទង​នឹង​ធ្យូងថ្ម​។ សម្តេច​បាន​មានប្រសាសន៍​ទៀតថា យើង​បាន​យល់ស្រប​ជាមួយគ្នា ទាក់ទង​នឹង​ការតភ្ជាប់​រវាង​ខេត្ត​ចំប៉ា​សាក់​ជាមួយ​ខេត្តព្រះវិហារ និង​រវាង​ខេត្ត​អា​តា​ពើ​ជាមួយ​ខេត្ត​រតនគីរី ដែលជា​នេះ​ជាការ​ផ្តល់នូវ​អំណោយផល​សម្រាប់​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។ យើង​ក៏បាន​ពិភាក្សាគ្នា ទាក់ទិន​នឹង​ការតភ្ជាប់​ផ្លូវដែក​រវាង​កម្ពុជា និង​ឡាវ ក៏ដូចជា​ប្រទេស​ដទៃទៀត​ផងដែរ​។

សម្តេច​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ការពិភាក្សា​របស់​យើង ក៏​គ្រប់​ដណ្តប់​ទៅលើ​បញ្ហា​វិស័យ​ទេសចរណ៍ ដែលមាន​ការ​តភ្ជាប់​វិស័យ​ទេសចរណ៍​តាមផ្លូវ​គោក និង​វិស័យ​ទេសចរណ៍​តាមផ្លូវ​អាកាស ដែល​អា​ចត​ភ្ជាប់​បណ្តា​ទីក្រុង​ជាពិសេស​ហ្លួង​ព្រះបាទ ទៅ​សៀមរាប និង​ភ្នំពេញ ដែល​ផ្តល់ឱកាស​សម្រាប់អ្នកទេសច​រ​បង្វែរ​គោលដៅ​ពី​កម្ពុ​ជាម​កឡាវ និង​ពី​ឡាវ​មក​កម្ពុជា​ផងដែរ​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀត​ថា កម្ពុជា​នឹង​ប្រគល់​អ្នកទោស​ជនជាតិ​ឡាវ និង​ថៃ ដែល​ជាប់ពន្ធនាគារ​នៅ​កម្ពុជា ទៅឱ្យ​ប្រទេស​ទាំងពីរ​នេះ​វិញ នៅមុន​បុណ្យចូលឆ្នាំថ្មី ខណៈដែល​កម្ពុជា ឡាវ និង​ថៃ មាន​មហា​សង្ក្រាន្ត​ក្នុង​ពេល​តែមួយ​រួមគ្នា​។

សម្តេច​ក៏បាន​ជំរុញ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ធ្វើការ​ងារ​នេះ ដើម្បី​បញ្ជូន​អ្នកទោស​ជនជាតិ​ថៃ និង​ឡាវ ឱ្យបាន​ត្រឡប់​ទៅ​ប្រទេស​ថៃ និង​ឡាវ​វិញ នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ​ផងដែរ​។ សម្តេច​បាន​អះអាងថា សម្តេច​ក៏បាន​ប្រាប់​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​គ្រប់គ្រង​ពន្ធនាគារ សហការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើការ​ងារ​នេះ​ឱ្យបាន​ឆាប់​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៩ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម