Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ទុកពេលឲ្យអតីតបុគ្គលិកVOD ចូលក្របខណ្ឌរដ្ឋ​ ​ត្រឹម​ម៉ោង៥ល្ងាច​ថ្ងៃទី២៨ ខែកុម្ភៈ

បានផុស

នៅ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយ​ទុក​ពេល​ផ្ដល់​ក្របខណ្ឌ​រដ្ឋ​ជូន​អតីត​បុគ្គលិក​ VOD ដែល​បាត់​បង់​ការងារធ្វើ​ត្រឹម​ល្ងាច​ថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ២០២៣នេះ។​

សម្ដេច​តេជោ​បាន​បញ្ជាក់​ថា​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣​នេះ​ មាន​បុគ្គលិក​៨​រូប​ បាន​មក​ដាក់ពាក្យ​សុំចូល​ធ្វើការ​ងារ។ ​ដើម្បី​បញ្ចប់​ការងារ​នេះ​ខ្ញុំ​សូម​កំណត់​រយៈ​ពេល​ឈប់​ទទួល​ពាក្យសុំ​ចូលធ្វើការ​ត្រឹម​ម៉ោង​១៧.០០​នាទី​ ថ្ងៃ​២៨​ ខែកុម្ភៈ​ ឆ្នាំ២០២៣​។ ខ្ញុំ​សូម​បញ្ជាក់​សាជាថ្មី​ថា​ វិទ្យុ​វី​អូ​ឌី​គ្មាន​ថ្ងៃ​រស់​ឡើងវិញ​ឡើយ និង​ខ្ញុំ​សូម​អរគុណ​ចំពោះ​អ្នក​បង្ហោះ​សា​រថា ​បងប្អូន​មួយចំនួន​​មិន​ចូល​មក​ធ្វើការ​រដ្ឋ​ទេ​សុខចិត្ត​ធ្វើស្រែ​និង​ឡើងត្នោត​។ ខ្ញុំ​សូម​ជូនពរ​ឲ្យ​អ្នក​ទាំង​អស់នោះ​រក​ការងារ​បានធ្វើ​ដើម្បី​ចិញ្ចឹម​ជីវិត​។

ក្របខ័ណ្ឌ​រដ្ឋ​នៅពេលនេះ​ត្រូវ​មាន​ការ​ប្រឡង​យ៉ាង​តឹងតែង​ទើប​អាច​ចូល​បាន​ ប្រសិន​បងប្អូន​មិន​ទទួលយក​ដោយ​មិនបាច់​ប្រឡង​ខ្ញុំ​ពិតជា​មានការ​អរគុណ​។​ ពួក​អាក្រក់​មិនបាច់​បង្ហោះ​សារ​ឌឺដង​ដាក់​ខ្ញុំ​ទេ​ ព្រោះ​ខ្ញុំ​នឹង​រុញ​ទូក​បណ្តោយ​ទឹក​ដើម្បី​ឲ្យ​ពួក​អ្នកដឹង​ពី​របៀប​ដែល​ខ្ញុំ​គិត​និង​ធ្វើការ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម