ព័ត៌មានជាតិ
ក្រសួងអប់រំ បើសិក្ខាសាលាស្ដីពី ការលើកកម្ពស់ការអនុវត្តកម្មវិធីអក្ខរកម្ម នៅខេត្តកំពង់ចាម
នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម មានរៀបចំពិធីបើកសិក្ខាសាលា ស្ដីពី ការលើកកម្ពស់ការអនុវត្តកម្មវិធីអក្ខរកម្ម ក្រោមអធិបតីភាព លោក ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លេខាធិការដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ថ្នាក់ដឹកនាំមន្ទីរអប់រំ រាជធានី ខេត្តទាំង២៥ សរុបចំនួន ៧៧ នាក់។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក ណុះ ស្លេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តការងារអក្ខរកម្មដោយរំដោះអនក្ខរជនឱ្យចេះអក្សរបាន ២% បើប្រៀបធៀបអនក្ខរជនលើពិភពលោក ពិសេសនៅប្រទេសអាហ្រិក និងកូដឺវ័រ។

មិនតែប៉ុណ្ណោះ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការជួយទាំងសម្ភារ និងថវិកា ពីអង្គការយូណេស្កូ បានបើកថ្នាក់អក្ខរកម្មចំនួន ២០ថ្នាក់ ជួយកម្មករ កម្មការិនីតាមរោងចក្រឱ្យចេះអក្សរ ចេះគិតលេខ និងយល់ដឹងពីមេរៀនជីវិត ហើយនៅឆ្នាំបន្ទាប់ៗនឹងមានពង្រីកថ្នាក់អក្ខរកម្មឱ្យបានពី ៣០ថ្នាក់ទៅ ៤០ថ្នាក់បន្ថែមទៀត។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍បន្តថា បច្ចុប្បន្នជាសម័យឌីជីថល កាលណាមនុស្សមិនចេះអក្សរគឺមិនអាចដើរទាន់សម័យកាលបច្ចេកវិទ្យានេះបានទេ។ ដូច្នេះហើយ ពលរដ្ឋគ្រប់រូបដាច់ខាតត្រូវតែចេះអក្សរ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ លោក បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង បទពិសោធន៍ល្អៗ គំនិតថ្មីៗពីគ្រូឧទ្ទេស ដើម្បីពង្រឹង និងលើកកម្ពស់កម្មវិធីអក្ខរកម្មឱ្យដំណើរការកាន់តែប្រសើរឡើងថែមទៀត៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


