Connect with us

ព័ត៌មានជាតិ

បរទេសចូលសារមន្ទីរមិនទាន់បានពាក់កណ្ដាលមុនកូវីដ-១៩ ប៉ុន្តែមានចំនួនហួសការរំពឹងទុក

បានផុស

នៅ

លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរជាតិកម្ពុជា បានឱ្យ “កម្ពុជាថ្មី” ដឹងថា ចាប់ពីបើកដំណើរការប្រទេសឡើងវិញ មានភ្ញៀវចូលទស្សនាសារមន្ទីរជាតិប្រមាណ ១០០ នាក់ក្នុង១ថ្ងៃ នៅខែកក្កដា សីហា ឆ្នាំ២០២២។ ចំណែកខែកញ្ញា តុលា ភ្ញៀវកាន់តែឡើងចាប់ពី ១០០ ទៅ ២០០នាក់ ក្នុង ១ថ្ងៃ។ ​លុះចាប់ពីខែវិច្ឆិកា ធ្នូ មកដល់បច្ចុប្បន្ន ភ្ញៀវឡើងចម្លោះពី ២០០ ទៅ ៣០០ នាក់ក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ វិសុទ្ធ មានប្រសាសន៍បន្តថា៖ “ភ្ញៀវទេសចរមកទស្សនាសារមន្ទីរជាតិភាគច្រើន គឺមកពីលោកខាងលិច គឺតាំងពីអឺរ៉ុប និងអាមេរិក ចំណែកភ្ញៀវអាស៊ី មិនសូវមានប៉ុន្មានទេ។ ទេសចរអាស៊ីភាគច្រើនមានដូចជា ចិន វៀតណាម កូរ៉េ ជប៉ុនជាដើម”។

ប្រធាននាយកដ្ឋានសារមន្ទីរជាតិកម្ពុជា រូបនេះបានឱ្យដឹងបន្ថែមថា បើប្រៀបធៀបចំនួនភ្ញៀវឆ្នាំ២០១៩ បច្ចុប្បន្នភ្ញៀវមានកំណើនជាង ៣០ ភាគរយ ប៉ុន្តែចំនួនភ្ញៀវបច្ចុប្បន្នមិនទាន់បាន ៥០ ភាគរយ នៃបរិមាណភ្ញៀវមុនមានវិបត្តិកូវីដ-១៩ ទេ។

លោក ឆាយ វិសុទ្ធ មានប្រសាសន៍បន្តថា៖ “ប៉ុន្តែចំនួនភ្ញៀវបច្ចុប្បន្ន អាចចាត់ទុកថាច្រើនហើយ បើគិតពីវិបត្តិសាកសបញ្ហាជំងឺកូវីដ-១៩ គឺហួសការរំពឹងទុករបស់យើង ព្រោះការលើកគម្រោងទៅរបាយការណ៍ថ្នាក់ជាតិ ក៏យើងមិនបានលើកដល់ប៉ុណ្ណឹងផង ប៉ុន្តែនេះភ្ញៀវចូលមកហួសការរំពឹងទុករបស់យើង”។

លោក ឆាយ វិសុទ្ធ លើកឡើងថា ស្ថានភាពភ្ញៀវបរទេសចូលទស្សនាសារមន្ទីរជាតិបច្ចុប្បន្ន បើតាមចំណាំ និងការប៉ាន់ស្មាន គឺរំហូរភ្ញៀវទេសចរពីខែកុម្ភៈ រហូតដល់ចុងខែមីនា អាចនៅរក្សាចំនួនថេរពី ២០០ ទៅ ៣០០នាក់ក្នុងមួយថ្ងៃ។ ចំណែកចុងខែមីនា និងខែមេសា ជារដូវក្ដៅ ភ្ញៀវអាចចុះ នៅត្រឹមពី ១០០ ទៅ ២០០នាក់ក្នុងមួយថ្ងៃ។ លុះដល់ខែ កក្កដា និងសីហា ជារដូវវស្សមកាលទើបកំណើនភ្ញៀវកើនឡើងវិញ រហូតដល់ខែកញ្ញា តុលា។

លោក ឆាយ វិសុទ្ធ បញ្ជាកថា៖ “តែចរន្តភ្ញៀវក៏អាស្រ័យលើស្ថានភាពកូវីដ និងបញ្ហាសង្គ្រាមរុស្ស៊ី អ៊ុយក្រែន។ យើងមានការរំពឹងថា នឹងមានការកើនឡើងភ្ញៀវទេសចរអាស៊ី ដោយសារយើងបានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញជាមួយចិន ដែលយើងអាចសន្និដ្ឋានថា ភ្ញៀវទេសចរនឹងចូលមកកម្ពុជា រង្វង់ ១ លាន ទៅ ២ លាននាក់ក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែយើងទាន់អាចដឹងថា ភ្ញៀវមកទស្សនាភ្នំពេញប៉ុន្មាននាក់ និងសៀមរាបប៉ុន្មាននាក់នោះទេ”។

លោក ឆាយ វិសុទ្ធ លើកឡើងថា កត្តាដែលនាំឱ្យភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្ពុជា នោះដោយសារកត្តាសុវត្ថិភាព គឺទាំងការធ្វើដំណើរ និងសុខភាព ទន្ទឹមពេលនយោបាយរបស់រាជរដ្ឋាភិបាលបានជំរុញលទ្ធភាពឱ្យមានការភ្ជាប់ទំនាក់ទំនងទេសចរណ៍ ដោយហោះហើរផ្ទាល់ពីបណ្ដាប្រទេសមួយចំនួនមកកម្ពុជា​​​ ដោយមិនបាច់ចុះចតនៅប្រទេសណាមុនមកកម្ពុជាឡើយ។

គួរបញ្ជាក់ថា សារមន្ទីរ​ជាតិ​​ត្រូវ​បាន​កសាង ​​នៅ​​ថៃ្ង១៥ ខែ​សីហា ឆ្នាំ១៩១៧​ តាម​របៀប​ស្ថាបត្យកម្ម ​ប្រពៃណីខ្មែរ ​ហើយ​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០​ ​ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ។​ ​នៅ​ខាងក្នុង​សារមន្ទីរ​ជាតិ​មាន​តម្កល់​វត្ថុ​បុរាណ​​តាំងពី​សម័យ​មុន​អង្គរ​ ​និង​សម័យ​អង្គរ។​ ​សារមន្ទីរជាតិកម្ពុជា ជា​ការ​ប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ធ្វើការ​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ​ ​សិល្បៈ​ ​សាសនា​បុរាណវិទ្យា​ខ្មែរ​តាំងពី​សតវត្ស​ទី​៤ ​រហូត​ដល់​សតវត្ស​ទី​១៣​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេច​តេជោថា​ការ​ភៀសសឹករបស់ពលរដ្ឋ​ខ្មែរ​បង្ហាញច្បាស់ពីចរិតឈ្លានពាន​របស់ថៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត ចន ណារិទ្ធ ចុះសិក្សាស្ថានភាព និងតម្រូវការផ្តល់ការគាំពារជូនពលរដ្ឋ នៅតាមច្រកទ្វារជាប់ព្រំដែន

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារអបអរសាទរ ជូនចំពោះឯកឧត្តម ហ៊ី សោភា ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០

hun sen
នយោបាយ១០ ម៉ោង មុន

សម្ដេចតេជោ៖ ​បើ​អ្នក​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវខ្ញុំ​អត់​មាន​ជម្រើស​អ្វី​ក្រៅពីតទល់​ជា​មួយ​អ្នក​ឯងទេ!

ហ៊ុន សែន
នយោបាយ១១ ម៉ោង មុន

សម្ដេចតេជោព្រមានលាតត្រដាងអំពើក្បត់របស់លោក ថាក់ស៊ីន

សន្តិសុខសង្គម២២ ម៉ោង មុន

ឆ្មក់បង្រ្កាបភោជនីយដ្ឋានយីហោ «ចំការស្នេហ៍» សង្ស័យលួចបង្កប់បម្រើសេវាកម្មផ្លូវភេទ

សេដ្ឋកិច្ច២១ ម៉ោង មុន

ក្រុមហ៊ុនរុករកប្រេងលំដាប់ពិភពលោករបស់អាមេរិក ប្តេជ្ញាធ្វើការជាមួយ​កម្ពុជា​

ព័ត៌មានជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក Hegseth គ្រោងធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្រោយជោគជ័យនៅអ៊ីរ៉ង់ ត្រាំ ហាក់ចង់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅ «ក្រសួងសង្គ្រាម» វិញ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ផែថងថាន «បារម្ភ» ពីផល​ប៉ះពាល់​សេដ្ឋកិច្ច​ទាំង​ថៃ និង​កម្ពុជា ​ដោយសារ​ការ​បិទ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម