Connect with us

ព័ត៌មានជាតិ

ឥណ្ឌាជួយបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យាសម្រាប់​សមណនិស្សិតសិក្សាពីបច្ចេកវិទ្យាថ្មីៗ

បានផុស

នៅ

រដ្ឋាភិបាលឥណ្ឌាបានជួយបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យានៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជសម្រាប់សមណនិស្សិតនិស្សិត និងបុគ្គលិកសិក្សារៀនសូត្រពីបច្ចេកវិទ្យាថ្មីៗដើម្បីដើរឱ្យទាន់ការរីនចំរើននៃបច្ចេកវិទ្យានាសតវត្សទី២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលព័ត៌មានវិទ្យានេះត្រូវបានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២៣ដោយមានការចូលរួមពីលោកស្រីបណ្ឌិត ដេវីយ៉ានី កូប្រាហ្គាដ (Devyani Khobragade) ឯកអគ្គរដ្ឋទួតឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រី ខៀវស៊ីណា ជាចាន់តូ និងព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនិងព្រះសង្ឃព្រមទាំងសមណនិស្សិត និស្សិតជាច្រើនទៀត។

ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត បានមានថេរៈដីកាថា ការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យានេះពិតជាផ្ដល់នូវសារៈប្រយោជន៍ជាច្រើនដល់និស្សិតជាព្រះសង្ឃគ្រហស្គ និងបុគ្គលិកទាំងអស់ដើម្បីទទួលបានចំណេះដឹងដែលទាក់ទិននឹងបច្ចេកវិទ្យានិស្សិតគ្រប់រូបមិនមែនគ្រាន់តែរៀនតែមុខវិជ្ជារបស់ខ្លួនទេពួកគេក៏ត្រូវចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រផងដែរព្រោះវាមានសារៈសំខាន់សម្រាប់ប្រើប្រាស់ទៅលើការសិក្សាស្រាវជ្រាវនិងសម្រាប់ការបម្រើការងារនៅក្នុងក្រសួង
ស្ថាប័ននានា។ ព្រះអង្គបានបន្តថា បច្ចុប្បន្ននេះជាសតវត្សទី២១ហើយបច្ចេកវិទ្យាបាននឹងកំពុងរីកលូតលាស់យ៉ាងលឿននិងបានដើរតួរយ៉ាងសំខាន់ទៅលើជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗ។ ដូច្នេះយើងចាំបាច់ត្រូវតែរៀនប្រើប្រាស់វា។

ព្រះអង្គបានថ្លែងអំណរគុណឯកអគ្គរដ្ឋទូតឥណ្ឌាសម្រាប់កិច្ចសហប្រតិបត្តិការល្អ និងការជួយឧបត្ថម្ភនៅពុទ្ធិកសាកលវិទ្យាល័យពិសេសរាជរដ្ឋាភិបាលឥណ្ឌាបានផ្ដល់មូលនិធិដើម្បីបង្កើតនូវមជ្ឈមណ្ឌលព័ត៌មាននេះ។

លោកស្រីបណ្ឌិត ដេវីយ៉ានី កូប្រាហ្គាដ ឯកអគ្គរដ្ឋទួតឥណ្ឌាប្រចាំនៅកម្ពុជាមានក្តីសង្ឃឹមថាតាមរយៈមជ្ឍមណ្ឌលព័ត៌មានវិទ្យានេះនឹងជួយដល់ព្រះសង្ឃនិស្សិតដែលកំពុងសិក្សានៅពុទ្ធិកសាកលវិទ្យានេះនឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទិននឹងបច្ចេកវិទ្យាថ្មីៗនិងជួយពង្រឹងទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀតពិសេសលើវិស័យព្រះពុទ្ធសាសនានិងវប្បធម៌៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម