ព័ត៌មានជាតិ
ទុនវិនិយោគលើវិស័យឧស្សាហកម្មជប៉ុននៅកម្ពុជាកើនជិត ១ ពាន់លានដុល្លារ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ មានប្រសាសន៍ថា ចំនួនទឹកប្រាក់របស់ក្រុមហ៊ុនជប៉ុនវិនិយោគលើវិស័យឧស្សាហកម្មបានកើនឡើងដល់ជិត ១ ពាន់លានដុល្លារ ខណៈកម្ពុជាមានគោលដៅទាក់ទាញអ្នកវិនិយោគពីបរទេសបង្កើតការងារក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «យើងទាក់ទាញនូវឧស្សាហកម្មដែលមានបច្ចេកទេសខ្ពស់ ដែលសព្វថ្ងៃបានធ្វើដំណើរមកបណ្ដើរៗ ដូចជាក្រុមហ៊ុនជប៉ុន មាននាវា ដែលមុននេះ វិនិយោគត្រឹមតែជាង ៣០ លានទេ ឥឡូវក្រុមហ៊ុននេះ វិនិយោគឡើងជិត ១ ពាន់លានទៅហើយ ដែលផលិតម៉ូទ័រ ហើយកម្ពុជាបានអនុវត្តនូវរូបមន្ត ១ បូក មូលដ្ឋាននៅថៃ ហើយមកផលិតនៅកម្ពុជា ប៉ុន្តែឥឡូវកម្រិតផលិតនៅក្នុងប្រទេសថៃ និងនៅកម្ពុជាកម្រិតផលិតប្រហាក់ប្រហែលគ្នា»។
ប្រភេទម៉ូទ័រមានច្រើនប្រភេទតាំងពីខ្នាតតូចរហូតដល់ខ្នាតធំ ទៅលើម៉ូទ័រម៉ាស៊ីនត្រជាក់ ម៉ាស៊ីនថត និងឧបករណ៍សម្ពារជាច្រើនទៀតដែលបំពាក់ម៉ូទ័រ។
បើតាមសម្ដេចតេជោ អ្នកជំនាញបច្ចេកទេសត្រូវទទួលការបណ្ដុះបណ្ដាលនៅប្រទេសថៃ ខណៈកម្ពុជាត្រូវសហការជាមួយក្រុមផលិត ដើម្បីឱ្យគេបញ្ជូនគ្រូមកបណ្ដុះបណ្ដាលការផលិតសម្រាប់ផ្គត់ផ្គង់ត្រឡប់ទៅវិញ។ ជប៉ុនក៏គ្រោងបើកក្រុមហ៊ុន TOYOTA នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលទាមទារអ្នកបច្ចេកទេសកម្រិតខ្ពស់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


