ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ បន្តចុះ MOU ជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការជួញដូរមនុស្ស
ក្រសួងមហាផ្ទៃ បានបន្តចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ស្តីពី ការរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌសម្រាប់នីតិជន នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីអនុស្សរណៈយោគយល់គ្នា ធ្វើឡើងនៅព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកស្រី ជូ ប៊ុនអេង លើកឡើងក្នុងឱកាសនោះថា ការចុះអនុស្សរណៈជាមួយអង្គការក្រៅរដ្ឋាភិបាលនេះ គឺដើម្បីរួមគ្នាទប់ស្កាត់ការជួញដូរមនុស្ស និងការរំលោភបំពានលើកុមារនៅកម្ពុជា ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហានេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងនោះ។

លោកស្រី បានឲ្យដឹងដែរថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានធ្វើការជាមួយដៃគូជាច្រើន រួមទាំងអង្គការសហប្រជាជាតិផងនោះ ដោយបានខិតខំយ៉ាងសកម្មក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងការរំលោភបំពានលើមនុស្សគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការអ្វីនោះឡើយ។

ជាមួយគ្នានេះ លោកស្រី ជូ ប៊ុនអេង បានសម្ដែងនូវក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហ ការល្អជាមួយអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជានាពេលនេះ ដែលបានក្លាយទៅជាដៃគូមួយទៀត ក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សូមជម្រាបថា ការចុះអនុស្សរណៈជាមួយអង្គការក្រៅរាជរដ្ឋាភិបាល និងដៃគូនានានេះ គឺមានគោលបំណងដូចជា៖ ការសហការប្រមូលព័ត៌មាន សម្រាប់ជំនួយដល់នីតិវិធីច្បាប់, ការសហការក្នុងការធ្វើអន្តរាគមន៍ និងសង្គ្រោះ, ការសហការសម្របសម្រួល ក្នុងការលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាព, ការសហការសិក្សាស្រាវជ្រាវ និងតស៊ូមតិ ដើម្បីវិភាគ ចងក្រងរបាយការណ៍ អំពីរបកគំហើញ និងអនុសាសន៍ជាដើម៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ