សន្តិសុខសង្គម
អាជ្ញាធររាជធានីហៅម្ចាស់សណ្ឋាគារ ខុនដូ ផ្សព្វផ្សាយការងារគ្រប់គ្រងជនបរទេស
អាជ្ញាធររាជធានីភ្នំពេញបានធ្វើការកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិន និងម្ចាស់ខុនដូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រមាណ ៤០០នាក់ មកប្រជុំដើម្បីផ្សព្វផ្សាយលើការងារគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេសដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យបានល្អ ចៀសវាងពួកគាត់ប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ នៅតាមទីតាំងដែលពួកគាត់ស្នាក់នៅ។

កិច្ចប្រជុំផ្សព្វផ្សាយនេះបានធ្វើឡើងនារសៀល ថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ហួត ហៃ អភិបារងរាជធានីភ្នំពេញ និងលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
លោក ហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ ការកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិន និងម្ចាស់ខុនដូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមកប្រជុំនេះ គឺអាជ្ញាធររាជធានីភ្នំពេញ មានគោលបំណងឱ្យម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិន និងម្ចាស់ខុនដូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់គ្រប់គ្រងជនបរទេសឱ្យបានល្អ នៅក្នុងទីតាំងរបស់ខ្លួន ពិសេស រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ ទប់ស្កាត់ការលែងល្បែងស៊ីសងគ្រប់ប្រភេទ តាមអនឡាញជាដើម និងទប់ស្កាត់ការលាងសំអាតប្រាក់។

លោក ហួត ហៃ បានបញ្ជាក់ផងដែរថា៖ ជាជំហានដំបូងនេះ យើងគ្រាន់តែធ្វើការផ្សព្វផ្សាយច្បាប់តែប៉ុណ្ណោះ ដោយរដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលឱ្យបងប្អូនជាម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិន និងម្ចាស់ខុនដូ ចំនួន៣ខែ គឺខែមេសា ឧសភា និងមិថុនា។
ក្រោយពេល៣ខែនេះ ក្រុមការងារដែលមានកងកម្លាំងសមត្ថកិច្ចទាំង២ភេទ អាជ្ញាធរដែនដី ក្រសួងមហាផ្ទៃ និងក្រសួងការងារនឹងចុះពិនិត្យដល់ទីតាំងអាជីវកម្មរបស់បងប្អូនតែម្តង។
ជនបរទេសមករកស៊ី ធ្វើការនិងស្នាក់នៅកម្ពុជា ត្រូវយល់ដឹងពីច្បាប់របស់កម្ពជា និងអនុវត្តឱ្យបានល្អ ជៀសវាងប្រព្រឹត្តបទល្មើសផ្សេងៗ ប្រាសចាកពីច្បាប់របស់កម្ពុជា។

លោក ហ៊ុន សុរិទ្ធី បានមានប្រសាសន៍លើកឡើងដែរថា៖ ចំពោះការងារលើនេះ មាន៣តំណាក់កាលដែលបងប្អូនជាម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិននិងម្ចាស់ខុនដូ ត្រូវដឹង ក្នុងនោះទី១ គឺអាជ្ញាធរត្រូវណែនាំ និងផ្សព្វផ្សាយដើម្បីអោយបងប្អូនបានដឹងពីច្បាប់យកទៅអនុវត្ត កុំអោយប្រព្រឹត្តខុសច្បាប់ រហូតមានទោសទណ្ឌ។ ទី២ អនុវត្តវិធានការរដ្ឋបាលដោយចុះពិនិត្យដល់ទីតាំង និងទី៣ វិធានការច្បាប់។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកសុំឱ្យបងប្អូនជាម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិន និងម្ចាស់ខុនដូរទាំងអស់គ្នា ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយើងរួមគ្នាលុបបំបាត់ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទបាន៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


