ព័ត៌មានជាតិ
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
ប៉ុន្មាននាទីមុនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលបានផ្ញើសារក្រោយមានទំនាស់រវាងលោកស្រី ទ្រី ដាណា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធការរៀបចំកម្មវិធីផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប។

សម្តេចបានបង្ហាញកង្វល់ ទាក់ទងការបង្ហាញទម្រង់វប្បធម៌សិល្បៈខ្មែរទៅដល់ពលរដ្ឋរស់នៅបច្ចុប្បន្ននិងក្មេងជំនាន់ក្រោយ បើធ្វើមិនបានត្រឹមត្រូវតាមក្បួនខ្នាតស្មើបំផ្លាញទៅវិញ។
ប្រមុខរដ្ឋាភិបាលបានថ្លែងថា ការចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរ ជារឿងត្រឹមត្រូវ និងល្អ តែការបង្ហាញដោយខុសក្បួនខ្នាតស្មើបំផ្លាញ ព្រោះនេះជាសម្បត្តិវប្បធម៌ជាតិ។ រឿងនេះអាចមើលឃើញតូចតាច តែសម្តេចមើលឃើញជារឿងធំរបស់ជាតិសម្រាប់រយៈពេលវែងរាប់រយរាប់ពាន់ឆ្នាំតទៅមុខទៀត។
សម្តេចបានរំលឹកក្នុងទិវាវប្បធម៌ជាតិថ្មីៗនេះ ដោយណែនាំឲ្យក្រសួងវប្បធម៌ត្រូវពិនិត្យឲ្យបានហ្មត់ចត់លើការសាងសង់រូបសំណាក បដិមាករផ្សេងៗធ្វើយ៉ាងណាឲ្យសមស្របតាមទម្រង់ឲ្យបានត្រឹមត្រូវ។ ជាក់ស្តែងករណីរូបចម្លាក់ និងបដិមា ដែលអភិសេដរួចហើយមិនអាចវៃចោលបានទេ ហើយនឹងអាចប៉ះពាល់យូរអង្វែង។ ដូចគ្នាបើសិនមាននរណាម្នាក់យកសម្លៀកបំពាក់ទៅតាំងបង្ហាញមិនត្រឹមត្រូវតាមក្បួនខ្នាត ផ្សព្វផ្សាយតៗគ្នានឹងបង្កើតសណ្ឋានដ៏គ្រោះថ្នាក់នៃវប្បម៌របស់ជាតិ។
សម្តេចបានបន្ថែមថា ការពន្យល់របស់ក្រសួងពិតជាត្រឹមត្រូវ សម្លៀកបំពាក់ក៏ដូចគ្នា សម័យកាលណា អង្គរ ឬក្រោយសម័យអង្គរត្រូវរៀបចំឲ្យច្បាស់លាស់។ សម្លៀកបំពាក់សម័យបច្ចុប្បន្នមិនជាបញ្ហា។ ប៉ុន្តែសម្លៀកបំពាក់សម័យបុរាណត្រូវធ្វើឲ្យបានត្រឹមត្រូវ ហ្មត់ចត់បំផុតមិនឲ្យខុសទម្រង់ដើម។
សម្តេចតេជោបានបន្ថែមថា មិនអាចខ្ជីខ្ជារបានទេ ជាតិសាសន៍របស់យើងដែលមានចំណាំវប្បធម៌ច្បាស់លាស់ ប៉ុន្តែមិនធ្វើមិនបានហ្មត់ចត់ទេនោះ អាចប៉ះពាល់វប្បធម៌ខ្លួនឯងផងនិងប្រទេសដទៃ ដែលអាចចោទថាយើងបានលួចចម្លងរបស់គេ។
ប្រទេសជិតខាងក្នុងតំបន់របស់យើងក៏មានទម្រង់សម្លៀកបំពាក់ប្រហាក់ប្រហែលគ្នា ដែលត្រូវចៀសវាងរងការចោទប្រកាន់ការលួចចម្លងពីគេ។
សម្តេចបានថ្លែងថា សម្តេចត្រូវតែពន្យល់លោកស្រី ទ្រី ឌីណា ក៏ដូចជាជនរួមជាតិពីការទទួលខុសត្រូវរបស់ក្រសួងវប្បធម៌ដែលជាសេនាធិការការពារវប្បធម៌ បើក្រសួងបណ្តែតបណ្តោយឲ្យធ្វើខុស ត្រូវទទួលខុសត្រូវចំពោះរដ្ឋាភិបាលផង និងរដ្ឋសភាផង។
តាមច្បាប់រដ្ឋមន្រ្តីត្រូវទទួលមុខចំពោះនាយករដ្ឋមន្រ្តី និងសភាជាតិ។ សម្តេចចស្នើឲ្យលោកស្រី ទ្រី ដាណា ទទួលការណែនាំរបស់ក្រសួងវប្បធម៌ ក្នុងករណីមិនអាចទទួលយកបានទេ ក៏មិនអនុញ្ញាតិឲ្យតាំងផងដែរ។
សម្តេចថា ការតាំងជាការល្អដើម្បីផ្សព្វផ្សាយវប្បធម៌របស់ជាតិ ប៉ុន្តែការតាំងណាមួយខុសទម្រង់ស្មើបំផ្លាញទៅវិញ ចឹងមិនតាំងល្អជាងតាំង។ សម្តេចបានស្នើលោកស្រី ទ្រី ដាណា សហការជាមួយក្រសួងវប្បធម៌ ជាចលនារួមបញ្ចូលជាតិដោយមានការទទួលខុសត្រូវ។
សម្តេចក៏បានរំលឹកកាលពីជាង ២០ ឆ្នាំមុន មានការថតខ្សែភាពយន្តដោយប្រើប្រាស់សម្លៀកបំពាក់ខ្មែរមិនស្របតាមទម្រង់ដើម ហើយសម្តេចចោទសួរ តើសម្លៀកបំពាក់នោះពីសម័យណា ទើបចេញមកបែបហ្នឹង។ ប្រតិកម្មរបស់សម្តេចតេជោ រហូតមកដល់ពេលនេះគ្មានចម្លើយឆ្លើយតបទេជាង ២០ ឆ្នាំមកនេះ។
ចំណុចនេះ គេអាចមើលឃញថា សម្តេចបានដឹកនាំប្រទេសនេះដោយមិនធ្វេសប្រហែស ធ្វើឲ្យបាត់បង់ប្រពៃណី និងច្បាប់ដើមវប្បធម៌ដើមឡើយ។ ករណីនេះសម្តេចឲ្យយកចិត្តទុកដាក់ និងលោកស្រីទ្រី ដាណា ក៏មិនត្រូវបន្ទោសភាពតឹងតែងរបស់ក្រសួង ហើយសង្ឃឹមថា លោកស្រី ទ្រី ដាណា និងពលរដ្ឋទូទាំងប្រទេស នឹងយល់អ្វីដែលសម្តេចចង់បញ្ជាក់ដើម្បីចៀសវាងការខូចខាតរយៈពេលវែងនៅពេលក្រោយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


