ព័ត៌មានជាតិ
សមាជិកថ្មីគណបក្សប្រជាជនជិត ៥០០នាក់ ប្តេជ្ញារក្សាសាមគ្គីជាធ្លុងរួមគ្នាថែសន្តិភាព និងបូរណភាពកម្ពុជា
សមាជិកសមាជិកាគណបក្សថ្មីជិត៥០០នាក់ បានចូលរួមក្នុងពិធីប្រកាសបណ្តាញបក្ស និងបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ក្នុងវិស័យទេសចរណ៍ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

តំណាងសមាជិក បានលើកឡើងថា ដោយពិនិត្យមើលឃើញមាគ៌ា គោលនយោបាយ និងសកម្មភាពបម្រើប្រជាពល រដ្ឋពិតប្រាកដ ក៏ដូចជាការរំដោះជាតិមាតុភូមិ ប្រជាជនរួចផុតពីរបបខ្មែរក្រហម ជាពិសេសសង្គ្រោះជីវិតប្រជាពល រដ្ឋកម្ពុជាទាំងមូលជាលើកទី២ ចាកផុតពីគ្រោះមហន្តរាយដ៏កាចសាហាវនៃជំងឺរាតត្បាតកូវីដ-១៩ ទើបយើងខ្ញុំទាំងអស់គ្នាស្ម័គ្រចិត្តមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តំណាងសមាជិកថ្មីបានលើកឡើងទៀតថា តាមរយៈការអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជាស្ថាបនិកនៃសន្តិភាព បានធ្វើឱ្យសង្គ្រាមរ៉ាំរ៉ៃរាប់ទស្សវត្សនៅកម្ពុជាបានបញ្ចប់ និងនាំមកសូវសន្តិភាពពាសពេញផ្ទៃប្រទេស ព្រមទាំងបាននាំមកនូវការអភិវឌ្ឍជូនជាតិមាតុភូមិលើគ្រប់វិស័យ ជាពិសេសបានលើកស្ទួយកិត្យានុភាព កិត្តិយសជាតិកម្ពុជា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ដោយពិនិត្យឃើញការលះបង់ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងបម្រើជាតិ និងប្រជាជនរបស់គណបក្សដោយឥតលក្ខខណ្ឌ ទើបសមាជិកសមាជិកាទាំងអស់ បានសម្រេចចិត្តស្ម័គ្រចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសដើម្បីរួមចំណែកថែរក្សាសន្តិភាព បម្រើប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍«គ្រួសារបក្សតែមួយ វាសនាតែមួយ»។

ក្នុងឱកាសនោះដែរ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្ស បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងខ្សែជីវិតរបស់ខ្លួន ដែលបានមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ប្រាកដប្រជា និងអាចអនុវត្តបាន។ គណបក្សប្រជាជនកម្ពុជា ជាអង្គការចលនាមហាជនមួយដែលផ្សារភ្ជាប់ខ្លួន នៅជាមួយប្រជាជន និងសង្គមជាតិកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់។ លោកសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកសមាជិកាគណបក្ស ត្រូវសាមគ្គីជាធ្លុងមួយ រួបរួមគ្នាថែរក្សាសន្តិភាព អធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


