ព័ត៌មានជាតិ
សម្តេចតេជោផ្តល់ទស្សនៈ៤ ក្នុងការលើកកម្ពស់ ជនមានពិការភាពប្រកបដោយបរិយាប័ន្ន
ក្នុងពិធីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅព្រឹកថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត និងផ្ដល់ទស្សនៈចំនួន៤ចំណុច ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាប័ន្ន។

ក្នុងនោះ សម្ដេចតេជោ បានលើកទឹកចិត្តដល់រាល់កិច្ចអភិវឌ្ឍទាំងអស់ រួមមានសកម្មភាពសង្គម-សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ គឺត្រូវបានលើកកម្ពស់ឲ្យមានការចូលរួមជាអតិបរមារបស់ជនមានពិការភាពនៅកម្រិតសហគមន៍ឲ្យបានទូលំទូលាយ ដើម្បីសម្រេចបាការអភិវឌ្ឍប្រកបដោយបរិយាប័ន្នទាំងទិដ្ឋភាព និងតួអង្គនៃការអភិវឌ្ឍ។
ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ត្រី បានជំរុញឲ្យមានការបង្កើនកិច្ចសហការរវាងប្រជាជន រដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិល ដោយសំដៅចែករំលែកបទពិសោធ ផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន និងឧត្តមានុវត្តន៍។ សម្ដេចតេជោបានគូសបញ្ជាក់ថា តាមរយៈកិច្ចពិភាគ្សាគ្នាក្នុងរយៈពេល៣ថ្ងៃនៃសន្និសីទនេះនឹងទទួលបានមតិយោបល់ល្អៗសម្រាប់ជាធាតុចូលដល់ការ សម្រួចបន្ថែមលើផែនការអភិវឌ្ឍវិស័យពិការភាពនៅកម្រិតសហគមន៍ឲ្យបានកាន់តែស៊ីជម្រៅថែមទៀត។

សម្ដេចតេជោ បានលើកទឹកចិត្តឲ្យបង្កើនកិច្ចសហការ ដោយត្រូវរៀបចំការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេសសមស្របសម្រាប់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើ ជាមួយនឹងប្រាក់បៀវត្សខ្ពស់។ ក្នុងនោះ ការបណ្តុះបណ្តាលជំនាញពិសេសនេះ នឹងធ្វើឲ្យជនមានពិការភាពអាចចូលរួមកាន់តែ ពេញលេញ និងស្មើសិទ្ធិក្នុងទីផ្សារការងារ ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យបន្តពង្រឹងការអនុវត្ត និងពង្រីកការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាប័ន្ន ឲ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយបន្ថែមទៀត។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ក៏បានបន្តអំពាវនាវមានការចូលរួមជាមួយគ្នាក្នុងស្មារតីជីវភាពនៃប្រព័ន្ធតួអង្គតែមួយក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍ហ្សាកាតាស្តីពីទសវត្សរ៍ជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ ២០២៣-២០៣២ ដើម្បីជាគុណប្រយោជន៍ដល់ជនមានពិការភាពទាំងក្នុងប្រទេស តំបន់ និងសកល ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


