ព័ត៌មានជាតិ
តម្លៃដំឡូងមីកើនខ្ពស់ឆ្នាំនេះ ដំឡូងមីក្រៀម អាចលក់ចេញ ៨០០-៩០០ រៀល/គីឡូ
បើតាមមន្រ្តីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា តម្លៃដំឡូងមីនៅឆ្នាំនេះមានតម្លៃលក់កើនខ្ពស់ជាងឆ្នាំមុន។

លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ បានឲ្យដឹងនៅក្នុងពេលចូលរួមសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥” នៅខេត្តក្រចេះថ្មីៗនេះថា តម្លៃដំឡូងមីឆ្នាំនេះកើនលើសឆ្នាំមុន ដោយដំឡូងមីស្រស់អាចលក់ចេញបានចន្លោះពី ៣០០-៥០០រៀល/គីឡូ និងដំឡូងមីក្រៀមតម្លៃចន្លោះពី ៨០០-៩០០ រៀល/គីឡូ។
មន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះអះអាងថា តម្លៃនេះមានលក្ខណៈល្អប្រសើរ បើធៀបនឹងឆ្នាំកន្លងទៅ។

បើតាមមន្រ្តីក្រសួងពាណិជ្ជកម្មដដែល នៅក្នុងរយៈពេល ១០ ខែចុងក្រោយក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញដំឡូងមី ស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣ លានតោន ទៅកាន់ទីផ្សារអន្តរជាតិជាពិសេស ថៃ និងវៀតណាម។
រដ្ឋាភិបាលបានប្រកាសដាក់ចេញគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដើម្បីប្រែក្លាយកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។
គោលនយោបាយជាតិនេះ មានគោលដៅសំខាន់ចំនួន ៣ គឺ (ទី១) ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម (ទី២) ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ (ទី៣) ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូលនិងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។
ដំឡូងមីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទ។ វាជាដំណាំសំខាន់បំផុតបន្ទាប់ពីស្រូវ។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដំឡូងមីសរុបជាង ៦៥ ម៉ឺនហិកតានៅទូទាំងប្រទេស៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


