ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យពន្លឿនជួសជុលព្រះរាជដំណាក់ខេត្តសៀមរាបឡើងវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៦ ខែមីនា បានស្នើឱ្យពន្លឿនជួសជុលព្រះរាជដំណាក់ខេត្តសៀមរាបឡើងវិញក្រោយរងការខូចខាតដោយសារគ្រោះអគ្គិភ័យ ឆាបឆេះកាលពីយប់ថ្ងៃទី ១២ ខែមីនា កន្លងមកនេះ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងពិធីអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅថ្ងៃទី ១៦ ខែមីនានេះ ដោយជំរុញឱ្យសម្ដេចចៅហ្វាវាំង គង់ សំអុល ពន្លឿនការជួសជុលឡើងវិញទោះចំណាយថវិកាប៉ុន្មានក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងការចូលរួមសោកស្ដាយចំពោះហេតុការណ៍ឆេះព្រះរាជដំណាក់ខេត្តសៀមរាបនេះដែរ និងប្រតិកម្មចំពោះក្រុមប្រឆាំងនៅបរទេសដែលបានបំភ្លៃការពិតចោទប្រកាន់ថា រាជរដ្ឋាភិបាលជាអ្នករៀបចំឱ្យមានករណីនេះកើតឡើង។

សម្ដេចតេជោ ហ៊ុន សែនថ្លែងថា៖«ឥឡូវបញ្ហានេះ គឺបកស្រាយត្រឹមតែកម្រិតនៃសេចក្ដីប្រកាសរបស់ក្រសួងព្រះបរមរាជវាំងទាក់ទងនឹងការឆេះព្រះរាជដំណាក់នោះបានហើយ កុំទៅហួសពីហ្នឹងដូចដែលពួកទមិឡឥតសាសនាបកស្រាយពីខាងក្រៅថា នេះគឺជាការរៀបចំមួយរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល។ ខ្ញុំអំពាវនាវទៅបារមីព្រះអង្គចេក ព្រះអង្គចម សូមឱ្យព្រះអង្គកុំត្រាប្រណីពួកនេះឱ្យសោះ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឱ្យអាជ្ញាធរ សមត្ថកិច្ចយកចិត្តទុកដាក់ ប្រុងប្រយ័ត្នបញ្ហាអគ្គិសភ័យ ខណៈករណីឆេះ កើតឡើងសឹងរាល់ថ្ងៃ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


