ព័ត៌មានជាតិ
ភ្លើងគប់កីឡាករ អាស៊ាននឹងដង្ហែ ចូលតាមច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលនៃទឹកដីខេត្តស្ទឹងត្រែង
ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ នៅខេត្តស្ទឹងត្រែងបានចុះពិនិត្យទីតាំងរៀបចំវេទិការ ធ្វើពិធីប្រគល់ទទួលភ្លើងគប់ ដែលដង្ហែ ឆ្លងកាត់ប្រទេសឡាវ ចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀល ដើម្បីបង្ហាញគោលការណ៍ បីយ៉ាងសំខាន់ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣នេះ។


លោក នី ផល្លី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍មានប្រសាសន៍ក្នុងកិច្ចប្រជុំថ្ងៃទី ១៦ ខែមីនានេះថា ក្នុងពិធីប្រគល់ទទួលភ្លើងគប់នេះ កាន់តែក្រើនរម្លឹកឱ្យយើង រាប់ថយក្រោយចាប់ពីថ្ងៃទី១៧ខែ មីនាទៅកម្ពុជានៅសល់តែ៤៩ថ្ងៃតែប៉ុណ្ណោះការប្រកួតកីឡាស៊ីហ្កេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងឈានចូលមកដល់ហើយ ។
លោករដ្ឋលេខាធិការមានប្រសាសន៍ទៀតថាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ពិតជាមានមោទនភាពបានបង្ហាញពីគោលការណ៍បីយ៉ាងទីមួយ-បានផ្តល់អទ្ថិភាពឱ្យកម្ពុជាយើងបានធ្វើការផ្សព្វផ្សាយព្រឹត្តិការកីឡាទៅភ្ញៀវទេសចរនៅលើពិភពលោកឱ្យបានដឹងថា ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ។

ទី២-បានទាក់ទាញ និងធ្វើឱ្យមានលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែមានបរិមាណច្រើន។
ទី៣-បានបង្ហាញការចូលរួម ពីមហាជនពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់នៃប្រទេសកម្ពុជាយើង និងបណ្ដាប្រទេសផ្សេងៗទៀត បានគាំទ្រទៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ធ្វើបានសម្រេចស្នាដែជូនជាតិ និងប្រជាជន។
លោក ញែម សារី អភិបាលរងខេត្តស្ទឹងត្រែងបានបញ្ជាក់ថាព្រឹត្តិការណ៍នេះថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធបានប្តេជារួចជាស្រេច ក្នុងការចូលរួមបំពេញការងារឱ្យបានល្អប្រសើរ ជាពិសេសបង្កើនកិច្ចសហការឱ្យបានជិតស្និតជាមួយក្រុមកីឡាករ ដែលបាននាំយកភ្លើងគុបដង្ហែរឆ្លងកាត់ចេញមកពីប្រទេសឡាវចូលមកកម្ពុជាឆ្លងកាត់ទឹកដីនៃខេត្តស្ទឹងត្រែង។
លោកបន្តថា នេះជាការបង្ហាញពីវឌ្ឍនភាព និងមានអត្ថិភាព ធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងមានសន្ទុះឡើងវិញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយអាជ្ញាធរថ្នាក់ខេត្ត និងស្ថាប័នពាក់ព័ន្ធ និងប្រឹងប្រែងរៀបចំពិធីទទួលស្វាគមន៍ ការដង្ហែរភ្លើងគុបពីកីឡាករ ប្រកបដោយឧត្តមភាព ដើម្បីលើកកម្ពស់ កិត្តិយស កិត្យានុភាព និងទទួលជោគជ័យ ជូនរាជរដ្ឋភិបាល។

យុវតី ភិនស្រីងិន តំណាំងឱ្យប្រជាពលរដ្ឋនៅស្រុកបុរីអូស្វាយសែនជ័យបានសំដែលការសាទរចំពោះព្រឹត្តិការនេះ ព្រោះជាលើកដំបូងហើយ ដែលប្រជាជនកម្ពុជាយើងមានមោទនភាព និងបានឃើញព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣នេះ ព្រោះនៅសល់តែជាងមួយខែទៀតតែប៉ុណ្ណោះ។
សូមបញ្ជាក់ថាក្បូនដង្ហែរភ្លើងគុបសម្រាប់ព្រឹត្តិការណ៍កីឡាករអាស៊ាននេះ ខេត្តស្ទឹងត្រែងទទួលចេញពីប្រទេសឡាវ ហើយប្រគល់ទៅខេត្តក្រចេះ និងបន្តពីក្រចេះទៅខេត្តត្បូងឃ្មុំ និងទៅបណ្តាខេត្តបន្តបន្ទាប់ទៀត ដើម្បីចូលទៅកាន់រាជធានីភ្នំពេញ ដែលនឹងគ្រោងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២៣ខាងមុខនេះ៕
អត្ថបទ៖ ងិន លីម


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


