ព័ត៌មានជាតិ
លម្អិតប្រវត្តិសិក្សាឯកឧត្តម ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចតែងតាំងមុខតំណែងឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត ជាមេបញ្ជាការរងកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្នដែលកំពុងកាន់ជាអគ្គនាយកអគ្គនាយកដ្ឋានចារកិច្ច។ ការតែងតាំងនេះ គឺស្របពេលដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផ្កាយមាសបួន នាពេលថ្មីៗនេះ។

ក្នុងចំណោមកូនប្រុសស្រីចំនួន ៥រូប មានតែកូនប្រុស ៣រូបប៉ុណ្ណោះរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ដែលកំពុងកាន់តំណែងជាន់ខ្ពស់ក្នុងកិច្ចការរដ្ឋ។ តែយ៉ាងណា ការតែងតាំងមុខតំណែងឲ្យកូនៗរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់នេះ គឺធ្វើឡើងដោយឈរលើសមត្ថភាព គួបផ្សំនឹងកម្រិតវប្បធម៌ដ៏ជ្រៅជ្រះ និង បទពិសោធការងារ ជាពិសេសអ្នកបន្តទាំង៣រូបសុទ្ធតែបានបញ្ចប់ការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថា្នក់បណ្ឌិតនៅបរទេស។
បើនិយាយអំពីឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ានិត គឺឯកឧត្តមបានចូលរៀននៅសាលាចតុមុខ រាជធានីភ្នំពេញ កាលចន្លោះឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩២។ នៅពាក់កណ្ដាលឆ្នាំ១៩៩២ ក្នុងវ័យទើបតែ១១ឆ្នាំ ឯកឧត្តម ហ៊ុន ម៉ានិត ត្រូវបានក្រុមគ្រួសារបញ្ជូនឲ្យទៅសិក្សានៅសាលាធម្យមសិក្សានៅប្រទេសបារាំង។
ក្រោយបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាក្នុងឆ្នាំ១៩៩៨ ឯកឧត្តម ហ៊ុន ម៉ានិត បានបន្តការសិក្សាថ្នាក់វិទ្យាល័យនៅប្រទេសបារាំងដដែល។ តែនៅពាក់កណ្ដាលឆ្នាំ១៩៩៨ ឯកឧត្តមក៏បានចាកចេញពីប្រទេសបារាំង ហើយទៅសិក្សានៅវិទ្យាល័យ PORTLEDGE សហរដ្ឋអាមេរិក ជំនួសវិញ។

លុះក្នុងឆ្នាំ២០០២ ឯកឧត្តម ហ៊ុន ម៉ានិត បានចាប់ផ្ដើមចូលសិក្សានៅកម្រិតមហាវិទ្យាល័យ ដោយឯកឧត្តមបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ Hofstra ទីក្រុង ញូយ៉ក សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៦ និងក្នុងឆ្នាំ២០០៨ ឯកឧត្តម ក៏បានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតផ្នែកធុរកិច្ចអន្តរជាតិ នៃសាកលវិទ្យាល័យ Deakin ប្រទេសអូស្ត្រាលី។
ចំពោះបទពិសោធការងារ គឺដំបូងឡើយ ឯកឧត្តម ហ៊ុន ម៉ានិត ធ្វើជាជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន ខណៈ ឯកឧត្តមត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានចារកិច្ច ក្រសួងការពារជាតិ តាំងពីអំឡុងឆ្នាំ២០១៥។ ក្រៅពីនេះ ឯកឧត្តម ហ៊ុន ម៉ានិត ក៏មានតួនាទីផ្សេងៗទៀត ដូចជា នាយករងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី តួនាទីជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងជាអនុប្រធានគណៈកម្មការសម្រាប់ការដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្ម ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


