ព័ត៌មានជាតិ
លោក ឌិត ទីណា គាំទ្រវិស័យឯកជនចូលរួមផលិតកសិផលឱ្យត្រូវស្តង់ដារនាំចេញទៅអឺរ៉ុប
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ក្រសួងនឹងត្រៀមខ្លួនជាស្រេចក្នុងការជួយជំរុញ និងគាំទ្រ ដល់វិស័យឯកជន ជាពិសេសការផ្តល់អ្នកបច្ចេកទេស ដើម្បីបង្រៀនដល់កសិករឱ្យផលិតកសិផលស្របតាមស្តង់ដាររបស់ទីផ្សារអឺរ៉ុប តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដោយមានការធានា។

លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៧ ខែ មីនា។
នាជំនួបនេះ លោកបានថ្លែងប្រាប់ក្រុមការងារ EuroCham ត្រូវតែយកចិត្តទុកដាក់ វិភាគ និងធានាផលចំណេញសម្រាប់កសិករកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានស្នើឱ្យមានការជំរុញការធ្វើការកសិកម្មល្អ (GAP) និងផ្តោតលើមុខដំណាំគន្លឹះឱ្យមានគុណភាពខ្ពស់ ព្រមទាំងនិរន្តរភាពកសិកម្ម។
លោក ឌិត ទីណា ក៏បានស្នើឱ្យ EuroCham ពិនិត្យលទ្ធភាពធនាគារអឺរ៉ុបក្នុងការទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប និងព្យាយាមផ្តល់នូវស្តង់ដាដែលអាចនាំចូលទៅអឺរ៉ុបបាន។
សូមបញ្ជាក់ថា គោលបំណងនៃជំនួបនេះ គឺណែនាំពីសមាសភាពប្រធាន និងអនុប្រធានគណកម្មាធិការ AgriBusiness ដែលទើបតែងតាំងថ្មី និងពិភាក្សាអំពីការស្នើសុំកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរៀបចំកម្មវិធី Breakfast Talk ក្រោមប្រធានបទ “Cambodia AgriBiz Update” នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ។ កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង EuroCham គឺផ្តោតទៅលើចំណុចសំខាន់ៗដូចជា ផលិតកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀង ច្បាប់ពលកម្ម និងផលិតកម្មតាមកិច្ចសន្យា៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


