ព័ត៌មានជាតិ
រដ្ឋមន្រ្តីកសិកម្មជំរុញក្រុមហ៊ុនកូរ៉េវិនិយោគរោងចក្រកែច្នៃ និងឃ្លាំងស្តុកធំៗជំនួសគម្រោងដាំគ្រាប់ Macadamia
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យភាគីកូរ៉េពិនិត្យលទ្ធភាព ក្នុងការវិនិយោគលើការសង់រោងចក្រកែច្នៃ និងឃ្លាំងស្តុកធំៗ នៅកម្ពុជា ដែលអាចជួយដល់ក្រុមហ៊ុនតូចៗ និងរដ្ឋ។ ជាមួយគ្នានេះលោក ក៏បានជំរុញក្រុមហ៊ុនកូរ៉េធ្វើការវិនិយោគលើអ្វីដែលមានស្រាប់ដូចជាស្វាយចន្ទី ដែលការវិនិយោគនេះ ទទួលបានជោគជ័យឆាប់រហ័ស និងបានចូលរួមអភិរក្សបរិស្ថាន ជួយដល់ CO2 និង Eco-Friendly ដោយមិនមានការកាប់ព្រៃ ក្រោមហេតុផលកសិកម្ម។ លោករដ្ឋមន្រ្តី ជំរុញបែបនេះ បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Booyoung Co.,Ltd. របស់កូរ៉េ និងគាំទ្រចំពោះការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម តែសម្រាប់គម្រោងដាំគ្រាប់ Macadamia នាំទៅប្រទេសកូរ៉េនេះ លោកបានណែនាំឱ្យក្រុមហ៊ុនពិចារណាឡើងវិញ ចំពោះគម្រោងវិនិយោគលើដំណាំនេះ ដោយសារវាត្រូវប្រើពេលយូររហូតដល់ ១០ឆ្នាំ ដើម្បីប្រមូលផល។

ឆ្លើយតបនឹងការងារនេះ លោក បានបង្ហាញនូវទិសដៅយុទ្ធសាស្ត្រទីផ្សារ ស្របតាមគោលនយោបាយជាតិ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញខ្សែច្រវាក់តម្លៃស្វាយចន្ទី និងការទទួលបាននូវតម្លៃបន្ថែម តាមរយៈការដាំស្វាយចន្ទី និងការកែច្នៃនាំចេញ ដែលនឹងផ្តល់ផលចំណេញដល់ប្រទេសទាំងពីរ។ ការងារនេះ នឹងចូលរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាជាអធិរាជស្វាយចន្ទីនាពេលអនាគត។
លោក ឌិត ទីណា លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Park Heung-Kyeong ទីប្រឹក្សាក្រុមហ៊ុន Booyoung Co.,Ltd. កាលពីថ្ងៃទី ០៣ មេសា។
រដ្ឋមន្រ្តីក្រសួងកសិកម្ម បានសង្កត់ធ្ងន់ថា ប្រសិនក្រុមហ៊ុននៅតែចង់វិនិយោគលើដំណាំ Macadamia ទៀតនោះ ក្រុមហ៊ុនអាចពិចារណាលើជម្រើស២ គឺទី១ ទិញដីសម្រាប់ក្រុមហ៊ុនអនុវត្តគម្រោង និងទី២ ធ្វើកិច្ចសហការជាមួយដៃគូអភិវឌ្ឍដែលមានដីស្រាប់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


