ព័ត៌មានជាតិ
សង្ក្រាន្តឆ្នាំថ្មី ត្រូវបានរដ្ឋបាលខេត្តរតនគិរី រៀបចំឡើង យ៉ាងអធិកអធម រយៈពេល ៧ថ្ងៃ
រតនគិរី ៖ សង្ក្រាន្តទទួលទេវតាឆ្នាំថោះ ក្នុងឆ្នាំ២០២៣នេះ ត្រូវបានរដ្ឋបាលខេត្តរតនគិរី រៀបចំឡើង នៅមន្ទីរវប្បធម៌ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី រយៈពេល ៧ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

បើយោងតាមសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ របស់រដ្ឋបាលខេត្តរតនគិរី បានឲ្យដឹងថា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តរតនគិរី រៀបចំព្រឹត្តិការណ៍ សង្ក្រាន្តរតនគិរី ឆ្នាំថ្មី រយៈពេល ៧ថ្ងៃ ក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី។

សេចក្តីជូនដំណឹងនេះ បានចេញជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ តែព័ត៌មានយើង ទើបទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។ ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តរតនគិរី ២០២៣ នេះ គឺជាទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ល្អផូរផង់ តាំងពីបុរាណកាលមក ដែលប្រជាជនខ្មែរគ្រប់ៗរូប ធ្វើឡើងក្នុងគោលបំណងអបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសល្អ សម្រាប់ជួបជុំ ក្រុមគ្រួសារ និងញ្ញាតមិត្តជិតឆ្ងាយ។ ព្រឹត្តិការណ៍នេះ ក៏មានការប្រគំតន្ត្រីសម័យ រាំលេងកម្សាន្ត លេងល្បែងប្រជាប្រិយ តាំងពិរព័ណ៍ បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក ព្រមទាំងមានការបង្ហោះគោម ដើម្បីបង្កបរិយាកាសសប្បាយរីករាយផងដែរ។

ក្នុងលិខិតជូនដំណឹង រដ្ឋបាលខេត្តរតនគិរី ក៏បានបញ្ជាក់ដែរថា ដំណឹងនេះ ចាត់ទុកជាការអញ្ជើញលោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ឲ្យបានទទួលជ្រាបជាដំណឹង និងអញ្ជើញមកចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម្ម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តរតនគិរីផងដែរ៕
ដោយ ៖ វុទ្ធឦសាន






-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


