ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបងអំពាវនាឱ្យពលរដ្ឋយកចិត្តទុកដាក់លើសំរាមក្នុងឱកាសចូលឆ្នាំខ្មែរ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តលេងកម្សាន្តជាច្រើន ក្នុងនោះ រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៣នេះ ក៏បានអំពាវនាវឱ្យភ្ញៀវជាតិ និងអន្តរជាតិយកចិត្តទុកដាក់លើការចោលសំរាមឱ្យបានត្រឹមត្រូវផងដែរ។

ខេត្តបាត់ដំបងបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តចំនួន ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យនេតយ៉ង់ និងរូបសំណាកលោកតាដំបងក្រញ៉ូង ក្រុងបាត់ដំបង។ ព្រឹត្តិការណ៍សង្ក្រាន្តនេះ មានជាការរៀបចំកម្មវិធីសប្បាយៗជាច្រើន សម្រាប់ពីធីបុណ្យជាតិមួយនេះ។

រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបងក៏បានអំពាវនាវឱ្យមានការចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាពិសេស កុំភ្លេចចូលរួមថែរក្សាបរិស្ថាន ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ ឬ ចោលសំរាមនៅតាមធុង និងថង់ដែលក្រុមការងាររៀបចំសង្ក្រាន្តបានដាក់នៅគ្រប់ទីកន្លែង។ ធ្វើបែបនេះដើម្បីជួយថែរក្សាបរិស្ថាន និងគ្រប់គ្របសំរាមបានល្អ ព្រមទាំងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងការទុកដាក់សំរាម និងមានការយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក។
រដ្ខបាលខេត្តបាត់ដំបងបានបញ្ចាក់ថា ក្នុងរាត្រីថ្ងៃទី១ នៃការចាប់ផ្តើមព្រឹត្តិការណ៍សង្ក្រាន្តនេះឃើញថាភ្ញៀវជាតិ និងអន្តរជាតិចូលរួមលេងកំសាន្តច្រើនកុះករ។ រដ្ឋបាលខេត្តក៏សំណូមពរឱ្យប្រជាពលរដ្ឋចូលរួមលេងកម្សាន្តតឱ្យបានច្រើនបន្ថែមទៀតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


