ព័ត៌មានជាតិ
ត្រៀមសម្ពោធអគារសម្ភពមន្ទីរពេទ្យកុមារជាតិ បំពាក់គ្រឿងបរិក្ខារទំនើបៗ
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៨ ខែមេសាឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យនិងរៀបចំអគារសម្ភពរបស់មន្ទីរពេទ្យកុមារជាតិ ដើម្បីត្រៀមសម្ពោធជាផ្លូវការនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសចុះពិនិត្យអគារសម្ភពមន្ទីរពេទ្យកុមារជាតិនាឱកាសនោះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះជាលើកទី ៤ ដែលសម្តេចនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារនៅមន្ទីរពេទ្យកុមារជាតិ។ អគារសម្ភពនេះមានកម្ពស់ ៤ ជាន់ដែលអាចដាក់អ្នកជំងឺបានប្រមាណ ១០០ គ្រែ។
លោករដ្ឋមន្ត្រីបានបន្តថា ការមានអគារមន្ទីរពេទ្យថ្មីបន្ថែមទៀតនឹងជួយលើកកម្ពស់សុខុមាលភាពមាតា និងកុមារកាន់តែប្រសើរបន្ថែមទៀត ព្រោះអគារនេះមានបំពាក់នូវបរិក្ខាពេទ្យទំនើបនិងមានប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងទិន្នន័យនិងប្រវត្តិអ្នកជំងឺបានច្បាស់លាស់ងាយស្រួល ក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺបានលឿនរហ័សប្រកបដោយគុណភាពនិងប្រសិទ្ធិភាពខ្ពស់។


លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានឱ្យដឹងថា អគារសម្ភពថ្មីនេះមានទទឹង ១៥ ម៉ែត្រនិងបណ្តោយ ៦០ ម៉ែត្រមានកម្ពស់៤ជាន់ ចាប់ផ្ដើមសាងសង់នៅខែកម្ភៈឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់និងបើកឱ្យដំណើរការនៅខែកញ្ញាឆ្នាំ២០២២ ដោយចំណាយថវិការបស់រាជរដ្ឋភិបាល។
លោកសាស្ត្រាចារ្យបានបន្តថា អគារថ្មីនេះមានបំពាក់សម្ភារបរិក្ខាពេទ្យទំនើបជាជំនួយរបស់ប្រទេសឆេក ដោយមានផ្តល់សេវាពិគ្រោះជំងឺកុមារ ពិនិត្យផ្ទៃពោះ ចាក់ថ្នាំបង្ការកុមារ រោគស្ត្រី សម្រាលកូន ផ្នែកវះកាត់និងទារកមានបញ្ហាផ្សេៗក្រោយសម្រាល។
នេះជាលើកទី ៤ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញសម្ពោធអគារផ្សេងៗនៅក្នុងមន្ទីរពេទ្យកុមារជាតិដោយលើកទី ១ នៅខែកម្ភៈឆ្នាំ២០០០ សម្ពោធឲ្យប្រើបា្រស់អគាររាងជាអក្សរអិល (L) ដែលជួសជុលកែលម្អឡើងវិញ លើកទី២នៅខែមករា ឆ្នាំ ២០០៧ សម្ពោធអគារមិត្តភាពកម្ពុជា-កូរ៉េ មួយខ្នង ៣ ជាន់ លើកទី ៣ នៅខែឧសភា ឆ្នាំ២០១៨ សម្ពោធ អគារមិត្ដភាព កម្ពុជា-កូរ៉េ ដែលបានកែលម្អសារជាថ្មី និងលើកទី៤ អគារសម្ភពដែលនឹងសម្ពោធនៅថ្ងៃទី២០មេសាឆ្នាំ២០២៣៕
អត្ថបទ៖ សំអឿន






-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


