ព័ត៌មានជាតិ
សង្ក្រាន្តស្វាយរៀង បន្តរៀបចំកម្មវិធីតំបន់ត្រជាក់ចិត្ត ក្រោយចប់ចូលឆ្នាំ
សង្ក្រាន្តស្វាយរៀង នឹងបន្តរៀបចំកម្មវិធីតំបន់ត្រជាក់ចិត្ត ចំនួន ២ចុងសប្ដាហ៍បន្តទៀត បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី។

គណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងដល់ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា មេត្តាជ្រាបថា យោងតាមអនុសាសន៍របស់ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីបន្តភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ក្រុមការងារសង្ក្រាន្តស្វាយរៀង សហការជាមួយអង្គភាពរដ្ឋករទឹកខេត្តស្វាយរៀង នឹងបន្តដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្ត នៃកម្មវិធីសង្ក្រាន្តស្វាយរៀង រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣។

កម្មវិធីដូចខាងក្រោម៖
– ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២២-២៣ ខែមេសា ឆ្នាំ២០២៣ ចាប់បើកពីដំណើរពីម៉ោង ១៣:០០នាទី – ១៧:០០នាទី

– ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៩-៣០ ខែមេសា ឆ្នាំ២០២៣ ចាប់បើកដំណើរការពីម៉ោង ១៣:០០នាទី – ១៧:០០នាទី

គណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង សូមអញ្ជើញ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា មេត្តាចូលរួមសប្បាយ ចូលឆ្នាំថ្មីបន្តទៀតនៅក្នុងក្រុងស្វាយរៀង តាមបណ្ដោយផ្លូវមុខសាលាខេត្តស្វាយរៀង ឱ្យបានច្រើនកុះករ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


