ព័ត៌មានជាតិ
សម្ដេចតេជោ ផ្ញើជូនបទចម្រៀង «ចន្ទរះលើរថយន្តក្រុង» សម្រាប់ជាចំណងដៃដល់កម្លោះ-ក្រមុំ ដែលស្គាល់គ្នាលើរថយន្តក្រុង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើជូនបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ចន្ទរះលើរថយន្តក្រុង» សម្រាប់ជាចំណងដៃដល់កម្លោះ-ក្រមុំ ដែលស្គាល់គ្នាលើរថយន្តក្រុង។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២០ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រជាជនប្រមាណជា ៥ម៉ឺននាក់ បានជិះរថយន្តក្រុង ដែលរៀបចំដោយសាលារាជធានីភ្នំពេញ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗនេះ។

នៅក្នុងពិធីនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាជនបានស្គាល់គ្នាលើរថយន្ដក្រុង និងដែលអាចមានកម្លោះ-ក្រមុំស្គាល់គ្នាផងដែរ ហើយប្រសិនបើមានកម្លោះ-ក្រមុំគូណា ដែលបានស្គាល់គ្នាលើរថយន្ដក្រុងអំឡុងពេលចូលឆ្នាំថ្មី រៀបអាពាហ៍ពិពាហ៍ សូមប្រាប់ដល់សម្ដេចផង។
ជាមួយគ្នានេះ តាមរយៈបណ្ដាញសង្គមតេលេក្រាម សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនបទចម្រៀងមួយបទមានចំណងជើងថា «ចន្ទរះលើរថយន្តក្រុង» ដើម្បីជាចំណងដៃសម្រាប់កម្លោះ-ក្រមុំទាំងឡាយដែលស្គាល់គ្នាលើរថយន្តក្រុងស្ដាប់កម្សាន្ដ ដែលជាចំហាយសប្បាយនៅសល់ពីចូលឆ្នាំជាមួយសមិទ្ធិផលថ្មីក្នុងឆ្នាំថ្មី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


