ព័ត៌មានជាតិ
កម្ពុជាមានមន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងក្រោមជាតិជិត ២២ ម៉ឺននាក់
រហូតមកដល់ដើមឆ្នាំ២០២៣ ប្រទេសកម្ពុជាមានមន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិនិងក្រោមជាតិប្រមាណជិត ២២ ម៉ឺននាក់ដែលជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។
យោងតាមឯកសាររបស់ក្រសួងមុខងារសាធារណៈដែលបានបង្ហោះសាធារណៈកាលពីថ្ងៃទី ២១ ខែ មេសាបានឱ្យដឹងថា គិតត្រឹមខែមករាឆ្នាំ ២០២៣ មានមន្ត្រីរាជការស៊ីវិលចំនួន ២១៨ ០៤៦ នាក់ក្នុងនោះមានមន្ត្រីរាជការថ្នាក់ជាតិចំនួន ៤២ ៤១៨ នាក់ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិចំនួន ១៧៥ ៦២៨នាក់។

ឯកសារបានបញ្ជាក់ថា ក្នុងចំណោមនោះមានមន្ត្រីរាជការថ្នាក់ជាតិជាបុរសមានក្របខណ្ឌប្រភេទ ក មានចំនួន ២១ ៩១១ នាក់ ស្រ្តីក្របខណ្ឌ ក មានចំនួន ៨ ៦៦៣ នាក់ បុរសមានក្របខណ្ឌ ខ មានចំនួន ៤ ៦០០ នាក់ស្រី ក្របខណ្ឌ ខ មានចំនួន ៣៣៤២ នាក់ បរុសក្របខណ្ឌ គ មានចំនួន ២៣៩៣នាក់ ស្រី ក្របខណ្ឌ គ មានចំនួន ១ ៥០៩ នាក់ សរុបទាំងអស់មានចំនួន ៤២ ៤១៨ នាក់។
ចំណែថ្នាក់ក្រោមជាតិវិញ បុរសមានក្របខណ្ឌ ក មានចំនួន ២៥ ៤៥០ នាក់ ស្រ្តីក្របខណ្ឌ ក មានចំនួន ១១ ៧៦៨ នាក់ បុរសក្រមខណ្ឌ ខ មានចំនួន ៣៧ ៣៦៧ នាក់ ស្រី មានក្របខណ្ឌ ខ មានចំនួន ២៨៧៤៣នាក់ បុរសមានក្របខណ្ឌ គ មានចំនួន ៣៤ ០៥៧នាក់ ស្រី មានក្របខណ្ឌ គ ចំនួន ៣៨២៤៨ នាក់សរុបចំនួន ១៧៥៦២៨ នាក់។ សរុបទាំងក្របខណ្ឌថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមានមន្ត្រីរាជការសរុបចំនួន ២១៨ ០៤៦ នាក់៕
សំអឿន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


