ព័ត៌មានជាតិ
អភិបាលខេត្តកំពតយកសំណុំរឿងឧកញ៉ាដីឡូតិ៍ជាសារ៉ន និង ពលរដ្ឋជាង៥ពាន់គ្រួសារ ត្រូវបានដោះស្រាយរួច
កំពត ៖ នៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២៣នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានដឹកនាំមន្ត្រីនិងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធអាជ្ញាធរក្រុងស្រុកទាំង៩នៅទូទាំងខេត្តកំពត បានចុះទៅធ្វើការសម្របសម្រួលនិងដោះស្រាយករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូ ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលមានបញ្ហាដោយសារក្រុមហ៊ុនមិនបានធ្វើតាមកិច្ចសន្យាជាមើលឲ្យប្រជាពលរដ្ឋដែលជាអ្នកវិនិយោគភ្នាក់ងារលក់និងអ្នកទិញដីឡូជាពិសេសអ្នកទៅខ្ចីលុយធនាគារមកឱ្យក្រុមហ៊ុនដើម្បីបានចំណេញប្រាក់បែរជាធ្លាក់ខ្លួនជំពាក់បំណុលធនាគារនោះដោះស្រាយមិនរួចនោះ។

បន្ទាប់ពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសារ ថា ពួកគាត់ជួបវិបត្តិនៅក្នុងជីវភាពរស់នៅ ដោយសារចាញ់កលល្បិចរកស៊ីរបស់លោកឧកញ៉ា ជា សារ៉ន ជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ បណ្តាលឲ្យធ្លាក់ខ្លួនជំពាក់បំណុលធនាគារ និងអ្នកមាននោះ ត្រូវបានលោក ម៉ៅ ធនិនអភិបាលខេត្តកំពតបានចុះទៅដោះស្រាយរួចរាល់អស់ហើយ ដោយខាងក្រុមហ៊ុនត្រូវទទួលខុសត្រូវរាល់បំណុលទាំងអស់។
លោកអភិបាលខេត្តបានធ្វើការសម្របសម្រួលដោះស្រាយ នៅក្នុងបរិវេណវត្ត អង្គឈូក ឃុំឈូក ស្រុកឈូកខេត្តកំពត ជាលទ្ធផល ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន បានឯកភាពយល់ព្រម ទទួលខុសត្រូវ និងចេញសងរាល់បំណុលដែលប្រជាពលរដ្ឋបានទៅខ្ចីធនាគារ ឬអ្នកមាន មកឲ្យក្រុមហ៊ុន។

ហើយប្លង់ដីផ្សេងៗដែលប្រជាពលរដ្ឋបានយកទៅដាក់ខ្ចីលុយនៅធនាគារនោះ លោក ជា សារ៉ន ត្រូវទទួលខុសត្រូវយកមកឲ្យប្រជាពលរដ្ឋវិញទាំងអស់។
ហើយចំពោះបងប្អូនដែលទិញដី បង់លុយគ្រប់ចំនួនហើយ តែមិនទាន់បានប្លង់ លោកនឹងឲ្យជំនាញចុះរៀបចំធ្វើប្លង់ជូន។
ប្រជាពលរដ្ឋនៅស្រុកឈូក និងស្រុកដងទង់ បានប្រាប់ឲ្យដឹងថា ពួកគាត់ល្ងង់បានជឿងលើក្រុមហ៊ុន ក៏បាននាំគ្នាទៅខ្ចីលុយធនាគារ ដើម្បីបានចំណេញប្រាក់ ដោយខ្ចីធនាគារ១ម៉ឺនដុល្លារ ត្រូវបង់ឲ្យក្រុមហ៊ុនតែ៧ពាន់ដុល្លារប៉ុណ្ណោះ ហើយក្រុមហ៊ុនធានាបង់សង់ធនាគារទាំងអស់។

ប៉ុន្តែក្នុងរយៈពេលពីបីខែចុងក្រោយនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូលោកឧកញ៉ា ជា សារ៉ន អត់ធ្វើតាមកិច្ចសន្យានោះទេ ធ្វើឲ្យខាងធនាគារមកទារលុយពួកគាត់រាល់ថ្ងៃ ហើយពួកគាត់ត្រូវបង់ការប្រាក់រៀងរាល់ខែនាពេលកន្លងមក។
ពួកគាត់ពិតជាសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមមិនបាន នោះទេក្រោយពេលលោក ម៉ៅ ធនិនអភិបាលខេត្តកំពតបានចុះមកដោះស្រាយឲ្យពួកគាត់ ព្រោះបំណុលក៏មិនបាច់បង់ ប្លង់ផ្ទះ ប្លង់ដី ក៏បានមកវិញ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជំនាញ និងម្ចាស់ក្រុមហ៊ុន ឧកញ៉ា ជាសារ៉នគ្រុប នៅមិនទាន់អាចប្រាប់ដឹងចំនួនតួលេខពិតប្រាកដនៅឡើយ ថាតើមានប្រពលរដ្ឋសរុបប៉ុន្មានគ្រួសារ ដែលក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ឧកញ៉ាជា សារ៉នគ្រុប មានបញ្ហាជាមួយនោះទេ ប៉ុន្តែតាមការសន្និដ្ឋានជំហានដំបូង ថាប្រមាណជាង៥ពាន់គ្រួសារឯនោះ ហើយគេក៏មិនទាន់បានដឹងអំពីចំនួនទឹកប្រាក់ សរុបប៉ុន្មាននោះនៅឡើយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


