Connect with us

ព័ត៌មានជាតិ

ក្រពើភ្នំជាសត្វកម្រក្នុងពិភពលោក ប្រទះឃើញក្នុងតំបន់ឧទ្យានជាតិ​ជួរភ្នំក្រវាញខាងត្បូង

បានផុស

នៅ

ក្រពើភ្នំដែលជាសត្វកម្របំផុតក្នុងពិភពលោក ១ក្បាល ទម្ងន់ ៣.៥គីឡូក្រាម ប្រវែង ១.១៥ម៉ែត្រ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ប្រទះឃើញ និងយក​មកប្រគល់ជូនមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងបរិស្ថានបានឱ្យដឹងថា ក្រោយពីបានពិនិត្យដោយសហការជាមួយមន្រ្តីជំនាញរបស់អង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ Fauna and Flora International ឃើញថា ក្រពើភ្នំខាងលើ គឺជាក្រពើធម្មជាតិ មិនមែនជាក្រពើដែលអង្គការធ្លាប់បានលែងនោះទេ។

មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងអង្គការ Fauna and Flora International បានយកក្រពើភ្នំខាងលើ ទៅលែងនៅទីជម្រកធម្មជាតិវិញ និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានយល់ពីតម្លៃនៃសត្វក្រពើភ្នំ ដែលជាសត្វកម្រលើពិភពលោក និងកំពុងមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញ ក្នុងប្រទេសកម្ពុជា បានផ្តល់ជាទីជម្រកយ៉ាងល្អ សម្រាប់ការរស់រានរបស់សត្វក្រពើភ្នំ ចាប់ពីតំបន់អូរសោម ក្នុងខេត្តពោធិ៍សាត់ រហូតដល់តំបន់ឆាយរាបនៃប្រព័ន្ធព្រែកកំពង់សោម ស្រុកស្រែអំបិល ខេត្តកោះកុង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម