ព័ត៌មានជាតិ
គម្លាតបុគ្គលនិងគម្លាតសង្គម គឺជាវិធានការដ៏មុតស្រួច សម្រាប់ការអនុវត្តជាប្រចាំរបស់កម្លាំងអាវុធហត្ថ
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង បានបញ្ជាក់ឲ្យដឹងថា គម្លាតបុគ្គល និងគម្លាតសង្គម គឺជាវិធានការដ៏មុតស្រួច សម្រាប់ការអនុវត្តជាប្រចាំរបស់កម្លាំងអាវុធហត្ថរាជធានីនិងគ្រប់បណ្តាខណ្ឌទាំង១៤ ដើម្បីបញ្ចៀសពីជំងឺកូវីដ១៩ ខណៈដែលប្រទេសជាង២០០លើពិភពលោក។
មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មុននេះបន្តិចបានចេញបទបញ្ជាដ៏តឹងរឹងបំផុតជាថ្មីម្ដងទៀត ដោយគ្មានការយោគយល់អ្វីឡើយ ដោយតម្រូវឲ្យអនុវត្តជាកំហិត គឺហាមដាច់ខាតមិនឲ្យមន្ត្រីអាវុធហត្ថណាម្នាក់ចូលធ្វើការដោយគ្មានពាក់ម៉ាស ឬមិនឆ្លងការត្រួតពិនិត្យកម្ដៅ ឬបាញ់ថ្នាំសម្លាប់មេរោគ សំអាតដៃដោយទឹកអាល់កុល ឬទឹកលាងដៃ នោះទេ។ ផ្ទុយទៅវិញ បើមានមន្ត្រីអាវុធហត្ថណាម្នាក់ មិនព្រមអនុវត្តតាមបទបញ្ជាខាងលើនេះទេ ដាច់ខាត់មិនអនុញ្ញាតឲ្យចូលអង្គភាពហើយកត់ឈ្មោះ អត្តលេខ បញ្ជូនមកលេខាដ្ឋានបន្ទាន់ ដើម្បីមានវិធានការតាមបទពិន័យដោយមិនអនុគ្រោះឡើយ។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងមុននេះថា គ្មានមន្ត្រីអាវុធហត្ថណាម្នាក់ហ៊ានអនុវត្តផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ។ លោកឧត្តមសេនីយ៍ឯក ក៏បានបន្តថា មន្ត្រីអាវុធហត្ថគ្រប់ៗរូប ត្រូវតែបន្តដាច់ខាត ការអនុវត្តគម្លាតបុគ្គលនិងគម្លាតសង្គម ដែលគឺជាវិធានការដ៏មុតស្រួចរបស់កម្លាំងអាវុធហត្ថ រួមនឹងការត្រួតពិនិត្យសុខភាព វាស់កម្ដៅ ពាក់ម៉ាសបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ មុនពេលចូលកន្លែងធ្វើការ ដោយគ្មានការធ្វេសប្រហែសឡើយ ដើម្បីបង្ការទប់ស្កាត់ពីជំងឺឆ្លង កូវីដ១៩ ដោយគ្មានធ្វេសប្រហែសមួយនាទីណាឡើយ៕
អត្ថបទ៖ វិមាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង