ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មាន ៖ បុគ្គលខ្លះចង់បង្ករូបភាពមិនល្អក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីវាយប្រហាររដ្ឋាភិបាលកម្ពុជា
នៅថ្ងៃទី ១០ ខែឧសភានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ក្រុមបុគ្គលមួយចំនួនតូច មានបំណងចង់បង្កើតឲ្យមានរូបភាពមិនល្អផ្សេងៗក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ដើម្បីវាយប្រហារ និងទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអះអាងបែបនេះ ក្រោយមានសកម្មភាពមិនគួរគប្បីមួយចំនួនដែលបង្កឡើងដោយក្រុមបុគ្គលមួយចំនួនតូច ដែលហាក់បានបង្ហាញទង្វើមិនសមរម្យនៅក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។
បើតាមលោករី ខៀវ កាញារីទ្ធ ការផ្សព្វផ្សាយអាក្រក់អំពីកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺមិនអាចជៀសបានឡើយ ប៉ុន្តែក្នុងនាមជាម្ចាស់ផ្ទះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍កីឡានេះ មានភាពល្អប្រសើរ និងភាពរលូន។ លោករដ្ឋមន្ត្រី លើកឡើងថា អ្នកដែលមានបំណងចង់បង្កឲ្យមានរូបភាពអាក្រក់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅកម្ពុជា គឺបានខិតខំប្រើគ្រប់មធ្យោបាយទាំងអស់ ជាពិសេសតាមរយៈការបំផុសអ្នកគាំទ្ររបស់កម្ពុជាក្នុងស្រទាប់យុវជនឲ្យស្រែកហ៊ោឌឺដងផ្លែផ្កា និងរើសអើងទៅលើក្រុមកីឡាករបរទេស ជាដើម។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ទង្វើទាំងនេះគឺជាបំណងដែលធ្វើឲ្យមានរូបភាពអាក្រក់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជាធ្លាក់ចុះ ហើយពេលនោះពួកគេនឹងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយចោទរដ្ឋាភិបាលរៀបចំមិនបានល្អ។ ត្រង់ចំំណុចនេះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ បើទោះបីជាស្រលាញ់ ឬស្អប់រាជរដ្ឋាភិបាល យ៉ាងណាក៏ដោយ តែកុំភ្លេចព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺតំណាងឲ្យប្រជាជាតិកម្ពុជាទាំងមូល។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានស្នើបញ្ឈប់ទង្វើមិនគប្បីណាមួយ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិនៅក្នុងអំឡុងពេលនៃការប្រកួតកីឡាស៊ីហ្គេម ហើយផ្ទុយទៅវិញ ត្រូវបង្ហាញថា កម្ពុជាប្រទេសតូច តែបេះដូងធំ មានចិត្តទូលាយ ហើយត្រូវខិតខំផ្សព្វផ្សាយអំពីរូបភាពល្អៗពីព្រឹត្តិការណ៍នៅកម្ពុជានេះ ទៅកាន់ពិភពលោកឲ្យបានកាន់ច្រើន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


