ព័ត៌មានជាតិ
លោក វង សូត ផ្ដាំផ្ញើដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ឲ្យបានល្អថែមទៀត
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានថ្លែងនូវការផ្ដាំផ្ញើ ដល់មន្ត្រីទើបទទួលតំណែងថ្មី ក៏ដូចក្រុមការងារគ្រប់មូលដ្ឋាន ត្រូវខិតខំបេ្តជ្ញាចិត្តបម្រើប្រជាពលរដ្ឋ ឲ្យល្អថែមទៀតតាមតែអាចធ្វើបាន។

លោករដ្ឋមន្ត្រី វង សូតថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ លោករដ្ឋមន្ត្រី បានថ្លែងនូវការលើកទឹកចិត្តដល់មន្ត្រីការងារឱវាទនិងអាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះជួយតាមឃុំភូមិ មានទំនួលខុសត្រូវឲ្យខ្ពស់ ក្នុងការចុះពិនិត្យលើប័ណ្ណសមធម៌របស់គ្រួសារ ដែលទទួលបានផលដោយត្រូវគ្រប់គ្រងឲ្យច្បាស់លាស់ ចំពោះស្ថានភាពជាក់ស្តែង ពោលគឺថា គ្រួសារក្រីក្រពិតឬមិនពិត និងត្រួតពិនិត្យលើប័ណ្ណសមធម៌តាមលក្ខខណ្ឌ ដែលត្រូវទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រមាណជិតបីលាននាក់ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភនេះ សរុបទូទាំងប្រទេស។


លោក វង សូត បានជំរុញដល់មន្ត្រីទាំងអស់ពិសេសប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ ទើបតែងតាំងថ្មី ត្រូវបន្តការងារមួយនេះឲ្យខ្ជាប់ខ្ជួនតាមទិសដៅ និងយុត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដូចពាក្យស្លោក មួយពោលថា យើងមិនទុកនរណាម្នាក់ជួបការលំបាក ដោយមិនបានដោះស្រាយ។ លោករដ្ឋមន្ត្រីស្នើសុំដល់ក្រុមការងារនិងអាជ្ញាធរ ត្រូវខិតខំបេ្តជ្ញាចិត្តបម្រើពលរដ្ឋ ក្រោមដំបូលសុខសន្តិភាព អភិវឌ្ឍន៍ និងចេះចុះជួបគ្រួសារ ដែលទទួលបានសាច់ប្រាក់ពី រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបន្តចុះអនុវត្តអប់រំ ផ្សព្វផ្សាយ និងណែនាំដល់គ្រួសារ ដែលក្រីក្រជួបលំបាកពិតប្រាកដ ក្រោយពីទទួលបានសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ វិមាន
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


