ព័ត៌មានជាតិ
សាកលវិទ្យាល័យស្ទែនហ្វដ សហរដ្ឋអាមេរិកផ្តល់អាហារូបរកណ៍ ១០០កន្លែង
សាកលវិទ្យាល័យស្ទែនហ្វដ (Stanford University) សហរដ្ឋអាមេរិក បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជានិងបរទេស ចំនួន ១០០ កន្លែង ក្នុងឆ្នាំសិក្សា២០២៣នេះ។
បើតាម «Scholarship for Cambodia» បានឱ្យដឹងថា សាកលវិទ្យាល័យស្ទែនហ្វដ ដែលជាសាលាជាប់ចំណាត់ថ្នាក់ទី៣ នៅក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យ QS ពិភពលោក បានប្រកាសផ្តល់អាហារូបករណ៍ប្រមាណជា ១០០កន្លែង ក្រោមកម្មវិធី Knight-Hennessy Scholars ដល់សិស្សទាំងកម្ពុជា និងនិស្សិតបរទេស។

ជារៀងរាល់ឆ្នាំ កម្មវិធី Knight-Hennessy Scholars នឹងកំណត់អត្តសញ្ញាណក្រុមនិស្សិតដែលទទួលបានជោគជ័យខ្ពស់ចំនួន ១០០នាក់ មកពីជុំវិញពិភពលោក ជាមួយនឹងការបង្ហាញភាពជាអ្នកដឹកនាំ និងការប្ដេជ្ញាចិត្តជាពលរដ្ឋដើម្បីទទួលបានមូលនិធិពេញលេញដើម្បីបន្តការសិក្សា។

សាកលវិទ្យាល័យ Stanford នឹងផ្ដល់អាហារូបករណ៍ដល់សិស្សទៅលើមុខជំនាញមួយចំនួនដូចជា មហាវិទ្យាល័យអប់រំ (Graduate School of Education), សាលាវិស្វកម្ម (School of Engineering), សាលាមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រ (School of Humanities & Sciences), សាលាវេជ្ជសាស្ត្រ (School of Medicine) និងសាលានិរន្តភាព Doerr (Doerr School of Sustainability)។
អត្ថប្រយោជន៍ដែលសិស្សទទួលបានមានដូចជា៖ ថ្លៃសិក្សាពេញរហូតដល់បីឆ្នាំនៃការអប់រំ បញ្ចប់ការសិក្សា មួយវិញទៀត នៅមានប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ការចំណាយលើការរស់នៅ និងការសិក្សា ប្រាក់ឧបត្ថម្ភធ្វើដំណើរ ប្រទេសដើម-សហរដ្ឋអាមេរិក ជាដើម។

ការទទួលពាក្យសុំអាហារូបករណ៍នឹងផុតកំណត់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះសម្រាប់ការដាក់ពាក្យ និងព័ត៌មាននានា សិស្ស-និស្សិតអាចចូលទៅក្នុងគេហទំព័រ https://knight-hennessy.stanford.edu៕
ប្រភព៖ Scholarship for Cambodia
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


