ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យកងកម្លាំងទប់ស្កាត់ការបង្កចលាចលឱ្យបានទាន់ពេលវេលា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជំរុញឱ្យមេបញ្ជាការ និងពលទាហានទាំងអស់ទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់និន្នាការបង្ករចលាចល និងអស្ថិរភាពសង្គម។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីសម្ពោធសមិទ្ធិផលនានានៃកងពលតូចលេខ៧០នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣។

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរគាំទ្រឥតងាករេ ចំពោះការពង្រឹង និងពង្រីកបន្ថែមទៀតចំពោះកិច្ចសហការនូវកងទ័ពនីមួយៗ ជាមួយស្ថាប័នស៊ីវិលផ្សេងៗទៀត ក្នុងគោលដៅលើកកម្ពស់សមត្ថភាពវិស័យកងទ័ពកម្ពុជា។
សម្ដេចតេជោ ជំរុញនិងលើកទឹកចិត្តដល់សម្បុរជន ព្រមទាំងដៃគូអភិវឌ្ឍ និងអង្គការជាតិ អន្តរជាតិ ដើម្បីរួមចំណែកដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងគោលដៅរក្សាឱ្យបាននូវសុខមាលភាព កម្លាំងមាំមួន។ និងការធានាបាននូវសុខសន្ដិភាព សុវត្ថិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា៖ «ខ្ញុំសូមស្នើដល់មេបញ្ជាការ និងពលទាហាន នៃកងពលតូចលេខ ៧០ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័នអង្គភាពពាក់ព័ន្ធ រួមជាមួយបងប្អូនប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅពង្រឹងសាមគ្គីភាព ទប់ស្កាត់ឱ្យបាននូវនិន្នាការបង្កអរិភាពជាតិទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់និន្នាការបង្ករចលាចល និងអស្ថិរភាពសង្គម»៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


