ព័ត៌មានជាតិ
តើកម្មការិនីដែលមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
ដើម្បីធានាដល់សុខភាពសាធារណៈសម្រាប់ស្ត្រីមានផ្ទៃពោះដែលកំពុងបម្រើការងារនៅតាមរោងចក្រ-សហគ្រាសនៅក្នុងវិស័យវាយនភណ្ឌ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកវិសាលភាពនូវអត្ថប្រយោជន៍ការងារ និងលើកកម្ពស់កិច្ចគាំពារសង្គម ជាបន្តបន្ទាប់។

នាឱកាសចុះសំណេះសំណាលជាមួយកម្មករ-កម្មការនីនៅតាមរោងចក្រ-សហគ្រាស ក្នុងឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពង្រីកវិសាលភាពជួយដល់ស្ត្រីជាកម្មការិនីមានផ្ទៃពោះ ដោយទទួលបានសាច់ប្រាក់ឧបត្ថម្ភចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមរយៈការឧបត្ថម្ភសាច់ប្រាក់សម្រាប់កម្មការិនីមានផ្ទៃពោះ គឺដើម្បីកាត់បន្ថយអត្រាមរណមាតា និងទារក ក៏ដូចជាដើម្បីពង្រឹងការផ្ដល់អាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងកូន។
បើតាមរបាយការណ៍របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ កម្មវិធីឧបត្ថម្ភសាច់ប្រាក់បន្ថែមសម្រាប់កម្មការិនីមានផ្ទៃពោះនេះនឹងចាប់អនុវត្តនៅខែសីហា ឆ្នាំ២០២៣តទៅ។ ក្នុងនោះ មុនពេលសម្រាលនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៤លើក ដោយក្នុង១លើកបានប្រាក់ចំនួន៨ម៉ឺនរៀល និងពេលសម្រាល ទទួលបានប្រាក់ឧបត្ថម្ភចំនួន៨០ម៉ឺនរៀលសម្រាប់កូនមួយ បើក្នុងករណីកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភចំនួន១លាន២សែនរៀល ខណៈកូនភ្លោះបី នឹងទទួលបានរហូតដល់១លាន៦សែនរៀល ព្រមទាំងប្រាក់ឧបត្ថម្ភផ្ទាល់របស់សម្ដេចតេជោចំនួន៥លានរៀល។

មិនត្រឹមតែប៉ុណ្ណោះ គឺនៅក្រោយពេលសម្រាល រហូតដល់កូនមានអាយុ២ឆ្នាំ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន១០ លើកថែមទៀត ខណៈការឧបត្ថម្ភមុន និងក្រោយពេលសម្រាលនេះ មិនធ្លាប់មានពីមុនឡើយ។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះទើបតែមាននៅក្រោយពេលសម្ដេចតេជោនាយករដ្ឋមន្ត្រី ចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីប៉ុណ្ណោះ។ បន្ថែមពីនេះ អត្ថប្រយោជន៍សម្រាប់កម្មការិនីមានផ្ទៃពោះ គឺត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៩០ថ្ងៃ តាមច្បាប់ការងារ ដោយទទួលបានប្រាក់ឈ្នួល១២០% (៥០% ទទួលបានពីនិយោជក និង៧០% ទទួលបានពីបេឡារបបសន្តិសុខសង្គម (ប.ស.ស)។
សូមជម្រាបថា គិតក្នុងឆ្នាំ២០២៣នេះ កម្មករ-កម្មការិនីក្នុងវិស័យវាយនភណ្ឌ មានប្រាក់ឈ្នួលអប្បបរមា ២០០ដុល្លារក្នុងមួយខែ។ បន្ថែមពីលើប្រាក់ឈ្នួល កម្មករនិយោជិក ក៏ទទួលបានអត្ថប្រយោជន៍បន្ថែមមួយចំនួនផងដែរ រួមមាន៖ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ១០ដុល្លារ ប្រាក់ធ្វើដំណើរ និងស្នាក់នៅ ៧ដុល្លារ ប្រាក់អតីតភាពការងារ ចន្លោះពី២ដុល្លា ដល់១១ដុល្លា ប្រាក់ថ្លៃបាយនៅពេលបន្ថែមម៉ោង ២ពាន់រៀលក្នុងមួយថ្ងៃ (ប្រហែល១០ដុល្លារក្នុងមួយខែ) ប្រាក់បន្ថែមម៉ោង គិតជាមធ្យម ២៦ដុល្លារ និងការពិនិត្យព្យាបាលជំងឺដោយគិតបង់ប្រាក់។
ជាពិសេសនេះ រាជរដ្ឋាភិបាល ក៏បានរៀបចំច្បាប់ស្ដីពីរបបសន្តិសុខសង្គមថ្មី ដើម្បីឲ្យកម្មករមានប្រាក់សោធននិវត្តន៍ ដែលបានអនុវត្តកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


