ព័ត៌មានជាតិ
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ៖ ជប៉ុន នឹងបន្តផ្ដល់ជំនួយដល់កម្ពុជាបន្តទៀត
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអះអាងថា រដ្ឋាភិបាលជប៉ុន នឹងបន្តផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជាបន្តទៀត។ ការអះអាងនេះ បានធ្វើឡើងក្នុងវេទិកាពិភាក្សារបស់សារព័ត៌មាន «កម្ពុជាថ្មី» កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ ខណៈឆ្នាំនេះជាខួបលើកទី ៧០ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន។

នៅក្នុងឱកាសនេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានរំលឹកពីទំនាក់ទំនងការទូតជប៉ុន និងកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៥៣ មកដល់បច្ចុប្បន្ននេះ។ ចាប់តាំងពីទំនងទំនងការទូតមក រដ្ឋាភិបាលជប៉ុន បានជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័នជាបន្តបន្ទាប់ ដោយដំបូងជំនួយទីមួយនោះ គឺស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ ឬ «នីហុនបាស៊ី» ត្រូវបានកសាងនៅឆ្នាំ ១៩៦៣ បន្ទាប់មកត្រូវបានបំផ្លាញនៅផ្នែកកណ្ដាល ដោយសារសង្រ្គាមត្រជាក់នៅកម្ពុជា។
ក្រៅពីនេះមាន ស្ពានគីហ្សូណា និងស្ពានត្រឹបាសា ឬស្ពានអ្នកលឿង ឆ្លងកាន់ទន្លេមេគង្គ ដូចមានបោះពុម្ពក្នុងក្រដាសប្រាក់ ៥០០រៀលផងដែរ។ លោកថា ទាំងនេះបានបញ្ជាក់ពីទំនាក់ទំនងល្អរវាងកម្ពុជា-ជប៉ុន។ លោកបន្ដទៀតថា កម្ពុជាគឺជាមិត្តដ៏ល្អរបស់ជប៉ុន ហើយក៏ជាប្រទេសដែលបានបញ្ជូនកងទព័ឲ្យទៅចូលរួមរក្សាសន្ដិភាពច្រើនជាង ៨ពាន់នាក់ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ក្នុងគម្រប់ខួបទី ៧០ ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុន លោក អ៊ូអិណុ អាត់ស៊ូស៊ី បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន នឹងបន្តផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា នូវជាជំនួយផ្នែកសម្ភារៈ ក៏ដូចជាជំនួយផ្សេងៗទៀត។ ជាក់ស្ដែង ជប៉ុននឹងផ្ដល់ជំនួយដល់កម្ពុជា ក្នុងការជីកស្ដារកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ស្ដារ និងជីកឲ្យមានជម្រៅជាងមុន ដើម្បីឲ្យនាវាធំៗងាយស្រួលចូលចតដោះដូរទំនិញ ព្រមទាំងជំរុញការធ្វើពាណិជ្ជកម្មបន្ថែមទៀត។
សូមរំលឹកថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន បើគិតមកទល់ពេលនេះគឺមានរយៈពេល ៧០ឆ្នាំ មកហើយ។ ចំណងមិត្តភាពដ៏រឹងមាំនេះ នឹងបន្តដោយភាពល្អប្រសើរជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ សួស សិត
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


