ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ការចរាចរណ៍ប្រាក់រៀលលើទីផ្សារកើនឡើង ដល់ជាង ១៤ទ្រីលានរៀល
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការចរាចរណ៍ប្រាក់រៀលជាមួយអត្រាកំណើនមធ្យមប្រចាំឆ្នាំ ១៦,៦% ពោលគឺ ពីប្រមាណ ៣៥៦ប៊ីលានរៀល នៅឆ្នាំ១៩៩៨ កើនឡើងរហូតដល់១៤,១ទ្រីលានរៀល នៅឆ្នាំ២០២២។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង” ដើម្បីអបអរសាទរទិវាប្រាក់រៀល ព្រមទាំងចូលរួមលើកកម្ពស់ការយល់ដឹងពីប្រាក់រៀល ក៏ ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគងឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេសនៅថ្ងៃទី១៥មិថុនានេះ នៅស្រុកស្ទោង ខេត្តកំពង់ធំ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះ ជាឆ្នាំទី៤៣ហើយ ដែលកម្ពុជា បានបោះផ្សាយ និងដាក់ឱ្យចរាចរណ៍ប្រាក់រៀលឡើងវិញ ដែលជារយៈពេលដ៏យូរក្នុងប្រវត្តិសាស្ត្រ ដែលកម្ពុជាប្រើប្រាស់ រូបិយវត្ថុរបស់ខ្លួនប្រកបដោយនិរន្តរភាព និងកាន់តែចម្រើនទៅមុខឥតឈប់ឈរ។

លោកស្រីបាន បន្តថា សន្តិភាពដែលសម្រេចបាន ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ជាមូលដ្ឋានដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជំនឿទុកចិត្តមកលើប្រាក់រៀលឡើងវិញ។
លោកស្រី បានបន្តទៀតថា ជំនឿទុកចិត្តផ្សាភ្ជាប់មិនអាចខ្វះបានជាមួយនឹងសុខសន្តិភាព ស្ថិរភាព នយោបាយ និងស្ថិរភាពសេដ្ឋកិច្ច ដែលនាំឱ្យប្រជាជនមានការងារធ្វើ មានជីវភាពល្អប្រសើរ និងប្រើប្រាស់លុយរៀលកាន់តែទូលំទូលាយ។
បើតាមលោកស្រី ជា សិរី ការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឱ្យងាកពីប្រាក់ដុល្លារអាមេរិក មកពឹងផ្អែក លើប្រាក់រៀលជាចម្បង ត្រូវការការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងសា្ថប័នសាធារណៈ ឯកជន និងប្រជាជនទូទៅ។
មន្រ្តីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា «គោលដៅរបស់ធនាគារជាតិនៃកម្ពុជា គឺការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ មិនមែនទៅយកឈ្នះប្រាក់ដុល្លារអាមេរិក ឬដកប្រាក់ដុល្លារអាមេរិក ទាំងស្រុងចេញពីកម្ពុជាតែមួយប៉ប្រិចភ្នែកនោះទេ គឺប្រជាជន ត្រូវមានស្មារតីបន្តដំណើរ ក្នុងការប្រើប្រាស់ប្រាក់រៀលជាប្រចាំ ដើម្បីសម្រេចបានគោលដៅ បើទោះបីជាត្រូវការពេល វេលាយូរបន្តិចក្ដី»៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


