ព័ត៌មានជាតិ
អ្នកស្រី ស្រួង ភាវី គ្រោងនាំគ្រូពេទ្យជំនាញកូរ៉េ មកព្យាបាលកុមារកម្ពុជា នៅចុងសប្ដាហ៍ក្រោយ
កីឡាការិនី ស្នូកឃ័រ ប៊ីយ៉ាការ៉ុម ជម្រើសជាតិកម្ពុជា ដែលធ្លាប់ជួយដល់កុមារកម្ពុជា ទាំងថវិកា ទាំងកម្លាំងកាយចិត្ត ពេលនេះ អ្នកស្រី ស្រួង ភាវី ត្រៀមនាំគ្រូពេទ្យជំនាញស្ម័គ្រចិត្តកូរ៉េ ដើម្បីចុះទៅពិនិត្យព្យាបាលកុមារនៅកម្ពុជាបន្ថែមទៀត។

តាមរយ:ការបង្ហោះនៅលើផេកហ្វេសប៊ុករបស់អ្នកស្រី ស្រួង ភាវី នាពេលថ្មីៗនេះ បានឱ្យដឹងថា អ្នកស្រីនឹងដឹកនាំក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តកូរ៉េ ចុះទៅពិនិត្យព្យាបាលប្អូនៗកុមារនៅកម្ពុជា នៅថ្ងៃទី២៣ និង២៤ ខែមិថុនា ឆ្នាំ២០២៣ មានទីតាំងនៅមណ្ឌលអង្គការ មែកឈើ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ពោលគឺពេលធ្វើដំណើរដល់ផ្លូវបែកជា៤ ផ្សារបែកចាន ត្រូវបត់ទៅស្ដាំតាមផ្លូវបេតុងលេខ៤២ ប្រហែលជិត ៣គីឡូម៉ែត្រ។

អ្នកស្រី ស្រួង ភាវី បានបញ្ជាក់បន្ថែមថា ការពិនិត្យព្យាបាលផ្នែកជំងឺមានដូចជា៖ ១. ពិនិត្យផ្នែករាងកាយកុមារចំនួន ១០០ នាក់ ២. ពិនិត្យឆ្អឹងកុមារចំនួន ៤០នាក់ ទៅ ៥០នាក់ ៣. ពិនិត្យព្យាបាលធ្មេញកុមារចំនួន ៤០នាក់ ទៅ ៥០នាក់ ៤. វះកាត់ព្យាបាលបំបាត់ស្លាកស្នាមលើផ្ទៃមុខអាយុ ១៥ឆ្នាំឡើង និងមានវះកាត់កែត្របកភ្នែកកុមារ ដែលមិនប្រក្រតីចំនួន ២នាក់ (៥ម៉ោង មើល ១នាក់ក្នុង ១ថ្ងៃ)។

សូមបញ្ជាក់ថា សម្រាប់កុមារដែលមានបញ្ហាសុខភាពណាមួយខាងលើ អាចធ្វើការទាក់ទងតាមរយ:ទូរសព្ទលេខ៖ ០៨៦ ២០០ ៦៤០ / ០១១ ៣០៩ ២៧៦ ដើម្បីបានបញ្ចូលឈ្មោះក្នុងបញ្ជីត្រួតពិនិត្យ៕

-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


