ព័ត៌មានជាតិ
លោក លី ធុជ៖ សម្តេចតេជោ មិនដែលភ្លេចគុណអតីតយុទ្ធជនកម្ពុជា ដែលបានលះបង់គ្រប់បែប យ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ និងសន្តិភាព
ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជាក្រុងបាវិតចំនួន ១៥៤នាក់ ក្នុងនោះមេដាយមាសចំនួន ២៨គ្រឿង និងមេដាយប្រាក់ចំនួន ១២៦គ្រឿង។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានពាំនាំ និងផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីផ្ញើជូនសមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជា មន្រ្តីរាជការ និងប្រជាជននៅក្រុងបាវិតទាំងអស់។

ឯកឧត្តមបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចឡើយចំពោះគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនកម្ពុជា ដែលបានពលី និងលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសន្តិភាព។ សម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយជាតិ ដើម្បីគាំពារសុខមាលភាព និងគាំទ្រដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជនកម្ពុជារបស់យើង ពិសេសគិតគូរដល់កិត្តិយសរបស់សមាជិកអតីតយុទ្ធជនកម្ពុជា ដែលបានបម្រើជាតិនារយៈពេលកន្លងមកនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំលឹកផងដែរថា គ្មានប្រជាជនកម្ពុជាណាម្នាក់ ដែលចង់ឲ្យប្រទេសធ្លាក់ចូលក្នុងសង្រ្គាមនោះឡើយ។ ប្រវត្តិសាស្រ្តដ៏សែនជូរចត់របស់កម្ពុជា បានបន្សល់ទុកនូវភាពក្រៀមក្រំ ការបែកបាក់ និងការកាប់សម្លាប់គ្នា ដែលតម្រូវឲ្យយុវជននាសម័យនោះ ត្រូវពលីអាយុជីវិត និងលះបង់ដើម្បីសុខដុមរមនា និងភាពសុខសាន្តសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអំពាវនាវដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យនៅគង់វង្សយូរអង្វែង និងត្រូវបន្តគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


