ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ក្រុងអរិយក្សត្រ នឹងមិនកាត់ចូលរាជធានីភ្នំពេញនោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា ក្រុងអរិយក្សត្រ នឹងមិនកាត់ចូលរាជធានីភ្នំពេញនោះទេ ដោយត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកណ្ដាល។

ការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងឲ្យដឹងថា កាលពីមុនតំបន់បាក់ខែង ស្ថិតនៅក្នុងខេត្តកណ្ដាល តែក្រោយមកបានកាត់ចូលរាជធានីភ្នំពេញ តែក្រុងអរិយក្សត្រ នឹងមិនកាត់ចូលរាជធានីភ្នំពេញទៀតទេ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «កន្លែងនេះ ពីដើមដីខេត្តកណ្ដាលទេ ដីខេត្តកណ្ដាលនៅឯគល់ស្ពានជ្រោយចង្វារណោះ ខ្ញុំកាត់មិនដឹងប៉ុន្មានដងហើយ អានេះកាត់ចុងក្រោយគេនៅតំបន់នេះ កាត់ចុងក្រោយគេ ដើម្បីដាក់ទៅក្នុងតំបន់រដ្ឋបាលក្រុងភ្នំពេញ ប៉ុន្តែឥឡូវសូមបញ្ជាក់ក្រុងអរិយក្សត្រ អត់មានឲ្យភ្នំពេញទេ បង្កើតក្រុងមួយឲ្យខាងខេត្តកណ្ដាលគេមានគេហៅថា ពន្ធលើអចលនទ្រព្យ នៅខាងខេត្តកណ្ដាលផង»។
តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា កាលពីពេលមុន មានអ្នកផ្ដល់យោបល់ថា បង្កើតក្រុងអរិយក្សត្រ ហើយកាត់ចូលរួមរាជធានីភ្នំពេញ តែត្រូវបានសម្ដេចបដិសេធ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


