ព័ត៌មានជាតិ
ការងារផ្សព្វផ្សាយព័ត៌មានសំខាន់ណាស់សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជាតិខាងមុខនេះ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានលើកឡើងថា ការងារផ្សព្វផ្សាយព័ត៌មានសំខាន់ខ្លាំងណាស់ សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខាងមុខនេះ ដើម្បីឲ្យពលរដ្ឋ និងសាធារណៈជនទូទៅបានដឹងអំពីដំណើរការបោះឆ្នោត។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ លោកស្រី ប៉ូ ចាន់រស្មី ជាប្រធានមន្ទីរព័ត៌មានខេត្តកំពត ជំនួសលោក អោក សំណាង ដែលត្រូវទទួលមុខតំណែងជា សមាជិកក្រុមប្រឹក្សាខេត្តកំពត នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ លោកថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព័ត៌មានក៏មានការរីកចម្រើនខ្លាំងណាស់ដែរ។

លោកបានលើកឡើងដូច្នេះមន្ទីរព័ត៌មានត្រូវបង្កើតការយកចិត្តទុកដាក់នៅការផ្សព្វផ្សាយពិសេសឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម។
បច្ចុប្បន្នបច្ចេកវិទ្យាព័ត៌មាន មានភាពរីកចម្រើនសំបូរបែប ពលរដ្ឋអាចងាយស្រួលក្នុងការទទួលនិងផ្តល់ព័ត៌មាន បានយ៉ាងឆាប់រហ័ស តាមរយៈការបង្ហោះតាមបណ្តាញសង្គមផ្សេងៗនៅលើទូរសព្ទ។

ដូច្នេះហើយក្នុងនាមមន្ត្រីជំនាញត្រូវតាមដាន និងក្តាប់សភាពការឲ្យបានច្បាស់ ហើយត្រូវធ្វើការឆ្លើយតប ឲ្យបានទាន់ពេលវេលា ប្រសិនបើមានព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។

ហើយនៅក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិខាងមុននេះ ការងារផ្សព្វផ្សាយព័ត៌មានសំខាន់ខ្លាំងណាស់ ដូច្នេះមន្ទីរព័ត៌មាន ត្រូវបង្កើនការយកចិត្តទុកដាក់ និងពង្រឹងការផ្សាយរាល់ព័ត៌មានពាក់ព័ន្ធ ទាំងនៅមុនពេល អំឡុងពេល និងក្រោយពេលប្រកាសលទ្ធផលបោះឆ្នោត ដើម្បីឲ្យពលរដ្ឋ និងសាធារណៈជនបានយល់ច្បាស់។

លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត ក៏បានលើកឡើងដែរថា កន្លងមកវិស័យព័ត៌មានខេត្ត បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងាររបស់រដ្ឋបាលខេត្ត មន្ទីរព័ត៌មានមានទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត ធ្វើឲ្យការងារផ្សព្វផ្សាយផ្សេងៗរបស់ខេត្ត បានទូលំទូលាយ និងច្បាស់លាស់ ហើយបានបម្រើជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ។

លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត។ បានស្នើឲ្យមន្ត្រីនៃមន្ទីរព័ត៌មានត្រូវបន្តខិតខំបន្ថែមទៀត ពិសេសក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិនាពេលខាងមុខនេះ៕
ដោយ ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


