Connect with us

ព័ត៌មានជាតិ

លោក ​វង្សី វិស្សុត ជំរុញឱ្យកូនខ្មែរហ៊ានរកស៊ី​ដោយប្រថុយតែត្រូវស្គាល់ហានិភ័យ

បានផុស

នៅ

លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឱ្យកូនខ្មែរ ត្រូវចេះចង់រកស៊ី ដោយត្រូវយល់ថា ការរកស៊ីសំខាន់ និងមានប្រយោជន៍ ពោលគឺប្រយោជន៍​សម្រាប់ខ្លួនឯងផង និងប្រទេសជាតិផង។ លោកលើកឡើងបែបនេះ នៅក្នុងពិធីប្រគល់កញ្ចប់ជំនួយសហគ្រិនខ្មែរ នាថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក វង្សី វិស្សុត ការធ្វើជំនួញត្រូវតែហ៊ានប្រថុយ តែការប្រថុយត្រូវស្គាល់ពីហានិភ័យឱ្យបានច្បាស់ បើពុំដូច្នោះទេ នឹងបរាជ័យ។

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចគូសបញ្ជាក់ដូច្នេះថា« ការរកស៊ីវាល្អ រកស៊ីដោយផ្លូវត្រូវ​, GDP សឹងតែ ១០០ភាគរយ កសាងដោយវិស័យឯកជន, លុយរដ្ឋ ៣០ភាគរយ ​ដែលជាថវិកាជាតិបានពីការយកពន្ធ ជាតម្លៃដែលកើតឡើង​ដោយវិស័យ​ឯកជន»។

លោកមើលឃើញថា រយៈពេល ១០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនខ្លាំង ដោយសារគោល​នយោបាយរបស់រាជរដ្ឋាភិបាល យកវិស័យឯកជនជាដៃគូ, ជាអ្នកបង្កើតតម្លៃបន្ថែម GDP។

លោក វង្សី វិស្សុត បានបន្តទៀតថា « យើងចង់ឃើញខ្មែរជំនួសបរទេស មានន័យថា មិនមែនមិនត្រូវការបរទេសទេ គឺកិច្ចសហការជាមួយបរទេសនៅតែត្រូវការ តែខ្មែរត្រូវតែមានលទ្ធភាពឈរជើងដោយខ្លួនឯង​ស្មើភាពក្នុងការ​រកស៊ី​ជាមួយគេ យើងចង់ឃើញកម្លាំងវិស័យឯកជនយើងងើបឡើង»។

ទន្ទឹមនឹងនេះ វិស័យឯកជន មិនត្រូវរកស៊ីត្រឹមតែបង្កើតតម្លៃបន្ថែម បង្កើតការងារនវានុវត្តនៅក្នុងស្រុកប៉ុណ្ណោះទេ អនាគតគឺត្រូវមានទស្សនវិស័យវែងឆ្ងាយអាចប្រកួតប្រជែងជាមួយបរទេសដោយស្មើភាពគ្នាផងដែរ។ នេះជាការបន្ថែម​របស់លោក វង្សី វិស្សុត។

រាជរដ្ឋាភិបាល បានលើកកម្ពស់ដល់ការចូលរួមរបស់វិស័យឯកជន ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយ​ប្រកាន់ភ្ជាប់នូវអភិក្រមនៃការប្រែក្លាយវិបត្តិឱ្យទៅជាកាលនុវត្តភាព តាមរយៈការដាក់ចេញ ​និង​ជំរុញ​ការអនុវត្ត​នូវ​គោលនយោបាយ និង​វិធាន​ការសំខាន់ៗរួមមាន៖ ​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម ឌីជីថល​កម្ពុជា ២០២១-២០៣៥ និង ច្បាប់​ស្តីពី​វិនិយោគ​ថ្មីៗ ព្រម​ជាមួយនឹង​ច្បាប់​ស្តីពីភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានថ្លែងថា វិស័យឯកជនគឺក្បាលម៉ាស៊ីន​រថភ្លើងនៃកំណើនសេដ្ឋកិច្ច ដោយសារការរីកចម្រើននៃវិស័យឯកជន បានជួយដោះស្រាយបញ្ហាសម្រាប់​សេដ្ឋ​កិច្ច​​​​របស់ប្រទេស ខណៈដែលវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធជូនរដ្ឋ​ក៏កាន់តែ​ច្រើន​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម