ព័ត៌មានជាតិ
ក្រុមហ៊ុនសវនកម្មឯករាជ្យ ចុះស្រង់ព័ត៌មានបន្ថែមពីក្រុមហ៊ុន ម៉ន ដានី ១សប្ដាហ៍ទៀត នឹងចេញលទ្ធផល
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានផ្តល់ដំណឹងដល់អតិថិជន ដែលបានទិញលំនៅឋាន និងដីឡូតិ៍នៅក្នុងគម្រោង២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក ថា បន្ទាប់ពីទទួលបានពាក្យស្នើសុំអន្តរាគមន៍ពីភាគីពាក់ព័ន្ធ ន.អ.ប. បានរៀបចំក្រុមការងារ ដោះស្រាយវិវាទ និងបានប្រជុំពិភាក្សាអស់ពេលជាច្រើនលើកច្រើនសារ និងចុងក្រោយបានឯកភាពឱ្យក្រុមហ៊ុនសវនកម្មឯករាជ្យចុះពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងឯកសារកិច្ចសន្យាលក់ទិញ។

បើតាមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ លទ្ធផលបឋម នៃការធ្វើសវនកម្មបានដាក់ប្រជុំក្រុមការងារដោះស្រាយវិវាទ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ប៉ុន្តែ ដោយអតិថិជនខ្លះមិនទាន់បានផ្ដល់ព័ត៌មានដល់ក្រុមហ៊ុនសវនកម្មឯករាជ្យ ដូច្នេះអង្គប្រជុំបានសម្រេចឱ្យ ក្រុមហ៊ុនសវនកម្ម ចុះស្រង់ព័ត៌មានបន្ថែម ដោយទុកពេលជូន ១សប្ដាហ៍។
ទន្ទឹមនឹងការចុះស្រង់ព័ត៌មានបន្ថែម របស់ក្រុមហ៊ុនសវនកម្មឯករាជ្យ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានស្នើដល់អតិថិជនទាំងអស់ ត្រូវអត់ធ្មត់ និងរក្សាភាពស្ងប់ស្ងាត់ មិនត្រូវចូលរួមធ្វើបាតុកម្មនោះទេ ដោយទុកពេលជូន ន.អ.ប. ធ្វើការជាមួយភាគីពាក់ព័ន្ធ សម្របសម្រួល និងដោះស្រាយ វិវាទរវាងម្ចាស់ដី និងក្រុមហ៊ុនម៉នដានីជូនបងប្អូន។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អះអាងថា នឹងជូនដំណឹងដល់បងប្អូនអតិថិជនទាំងអស់នូវលទ្ធផលនៃការសម្របសម្រួលយ៉ាងយូរមុនថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។
ដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងភាគីពាក់ព័ន្ធ កន្លងមក ន.អ.ប. បានស្នើឱ្យ ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក បញ្ឈប់សកម្មភាពអាជីវកម្មគម្រោងទី២៩ របស់ខ្លួន ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាក្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ការបញ្ឈប់នេះដោយសារក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយពុំមានអាជ្ញាបណ្ណពី ន.អ.ប និងកំពុងមានវិវាទជាមួយម្ចាស់ដី។ នេះបើតាមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៕
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


