Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកណាក៏ដោយដែលមានអន្តរាគមន៍ពីបរទេស ហើយមានទោសនោះនឹងត្រូវឲ្យជាប់ពន្ធនាគាររហូតដល់គ្រប់ថ្ងៃ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ចាប់ពីម៉ោងនេះតទៅ អ្នកណាក៏ដោយដែលមានអន្តរាគមន៍ពីបរទេស ហើយមានទោសនោះនឹងត្រូវឲ្យជាប់ពន្ធនាគាររហូតដល់គ្រប់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៨​ ខែមិថុនានេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ចាប់ពីម៉ោងនេះទៅ ឲ្យសារទៅអ្នកឯងអ្នកណាក៏ដោយដែលមានអន្តរាគមន៍របស់បរទេស ជាប់គុកឲ្យគ្រប់ថ្ងៃ អត់មានការបន្ធូរបន្ថយ ហើយកុំដាក់ចូលទៅក្នុងបញ្ជីការបន្ធូរបន្ថយ និងលើកលែងទោសឲ្យសោះ ឲ្យតែមានបរទេសលូកដៃ»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ការអនុវត្តយ៉ាងដូច្នេះ គឺដើម្បីទប់ស្កាត់ការជ្រៀតជ្រែកពីបរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម