ព័ត៌មានជាតិ
ក្រសួងកសិកម្ម ជំរុញឱ្យមានការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចទៅតាមផែនការកំណត់របស់រដ្ឋាភិបាល
រដ្ឋមន្រ្តីក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធ កំពុងជំរុញឱ្យមានការអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចទៅតាមផែនការកំណត់របស់រដ្ឋាភិបាល។ បន្ថែមពីលើនេះ លោករដ្ឋមន្រ្តី ឌិត ទីណា ក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានការពារដីវិនិយោគរបស់ក្រុមហ៊ុន ដែលជាដីរបស់រដ្ឋ ប្រឈមនឹងការចូលទន្រ្ទាមកាន់កាប់ដោយខុសច្បាប់ផងដែរ។ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងបែបនេះ នៅក្នុងដំណើរទស្សនកិច្ចនៅក្រុមហ៊ុនវិនិយោគដំណាំកសិ-ឧស្សាហកម្ម មេហ្គាហ្វាមខេមបូឌៀ លើដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ជាង៨ពាន់ហិកតា ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី ២៨ មិថុនា។

លោក ឌិត ទីណា បានគូសបញ្ជាក់ថា គោលដៅសំខាន់របស់រដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍន៍ឱ្យរីកចម្រើនកាន់តែខ្លាំងលើវិស័យកសិកម្ម កសិ-ឱស្សាហកម្ម និងការចិញ្ចឹមសត្វជាដើម ឱ្យក្លាយជាកន្លែងផលិតដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់នៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការនាំចេញក្រៅប្រទេសទៀតផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្រ្តី ក៏បានអញ្ជើញទៅពិនិត្យការសាងសង់ឃ្លាំងស្តុក និងម៉ាស៊ីនកែច្នៃផលពោត ដែលប្រមូលបាន និងស្វែងយល់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធដាំដុះ ប្រព័ន្ធស្រោចស្រពទឹក ការប្រើប្រាស់គ្រឿងចក្រដើរដោយប្រព័ន្ធបច្ចេកវិជ្ជាស្វ័យប្រវត្តិដូចជា ត្រាក់ទ័រ យន្តហោះដ្រូន ដើម្បីប្រតិបត្តិការស្រោចស្រពទឹក ដាក់ជី បាញ់ថ្នាំការពារសត្វល្អិតចង្រៃ ព្យាបាលជំងឺដំណាំ និងប្រមូលផលដោយការប្រើប្រាស់គ្រឿងចក្រស្វ័យប្រវត្តិ ព្រមទាំងមធ្យោបាយដាំដុះដំណាំដែលអាចរក្សាគុណភាពដីប្រកបដោយនិរន្តរភាព។

លោក ឌិត ទីណា មានការចាប់អារម្មណ៍ខ្ពស់ ចំពោះការដាំសណ្តែកសៀង។ សណ្ដែកសៀងដែលកំពុងមានទីផ្សារខ្ពស់ និងអាចជួយបង្កើនគុណភាពដីសម្រាប់ការដាំដំណាំផ្សេងទៀត ដូចជាពោតជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនមេហ្គាហ្វាមខេមបូឌៀ កំពុងវិនិយោគលើដំណាំពោត សណ្តែកសៀង និងដំឡូងមី ដើម្បីកែច្នៃមុន និងធ្វើការនាំចេញ៕


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


